ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភទាំងស្រុងទៅលើការវះ-កាត់ភ្នែកជូនដល់លោកតា និងលោកយាយ​ មកពីសហគមន៍ក្រីក្រក្នុងសង្កាត់ស្ទឹងមានជ័យ

BY
Khmernote Media
May 24, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានឧបត្ថម្ភការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាលទាំងស្រុង ជូនដល់លោកតា និងលោកយាយ​ មកពីសហគមន៍ក្រីក្រក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យដែលពួកគាត់បានអញ្ជើញមកវះកាត់ភ្នែកឡើងបាយនៅមន្ទីរពេទ្យព្រះអង្គឌួង ។ នេះបើយោងតាមការប្រភពពីទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៣។

យោងតាមប្រភពខាងលើបានឱ្យដឹងយ៉ាងដូច្នេះថា «លោកតា និងលោកយាយ​ មកពីសហគមន៍ក្រីក្រក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យបានមកវះកាត់ភ្នែកឡើងបាយនៅមន្ទីរពេទ្យព្រះអង្គឌួងដោយក្រុមគ្រូពេទ្យ TYDA បានដោយជោគជ័យ ។

ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី» ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: