ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស «បុរិន្ទកោះពេជ្រ» ដែលធ្វេសប្រហែសបណ្ដាលឱ្យមនុស្សបាត់បង់ជីវិត

    BY Khmernote Media May 25, 2023
    ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស «បុរិន្ទកោះពេជ្រ» ដែលធ្វេសប្រហែសបណ្ដាលឱ្យមនុស្សបាត់បង់ជីវិត

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីសម្រេច ស្តីពីការបិទ និងដកហូតអាជ្ញាប័ណ្ណមជ្ឈមណ្ឌលកែសម្ផស្ស «បុរិន្ទកោះពេជ្រ»។

    ក្រសួងសុខាភិបាល សម្រេច បិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ដែលមានទីតាំងនៅផ្ទះលេខ១១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុ ខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត។

    សេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ០៨០/២៣ អបស/មព ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ៕

    ប្រភព៖​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay