លឹម ជាឡាយ និង ឈឹម សក្កដា ក្លាយជាសត្រូវនឹងគ្នាក្នុងរឿងភាគមួយរបស់ហង្សមាស
- BY
- Liny Chan
- May 29, 2023
ភាពយន្តភាគបែបវាយប្រហារប្រភេទ Action ដំបូងរបស់ប៉ុស្តិ៍ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV រឿង ឈាមបាប កំពុងត្រៀមចាក់ផ្សាយជូនទស្សនាក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។

នេះជាលើកដំបូងហើយដែលហង្សមាសផលិតរឿងបែបសងសឹកវាយតប់បាញ់ប្រហារ ដែលគ្រាន់តែទស្សនា Trailer ក៏មានភាពជក់ចិត្តខ្លាំងដែរ។

រឿងភាគមួយនេះក៏មានការតួសម្តែងល្បីៗដូចជាលោក លឹម ជាឡាយ, លោក ឆឹម សក្កដា, កញ្ញា ស៊ឹម ស្រីនិច, កញ្ញា ប៉ុន សារ៉ាវត្តី និងតារាល្បីៗជាច្រើនរូបទៀត។

តាមការប្រកាសជាផ្លូវការរបស់ផេក Hang Meas Khmer Drama បានបញ្ជាក់ថា រឿង ឈាមបាប នឹងមានចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី 12 មិថុនា 2023 រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8 យប់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






