ទ្រូម៉ាន់នីកម្ពុជា និង Cambodian Superstar លោក វណ្ណដា សហការគ្នាដើម្បីលើកស្ទួយ យុវជនកម្ពុជាក្នុងការ គ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ប្រកបដោយភាពឆ្លាតវៃ
- BY
- Liny Chan
- June 13, 2023
ការគ្រប់គ្រងហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ មនុស្សគ្រប់រូបត្រូវតែមានការយល់ដឹងឱ្យបានល្អអំពីសារៈសំខាន់ ក្នុងការគ្រប់គ្រងវាផងដែរ ទោះបីនៅក្នុងវ័យណាក៏ដោយការគ្រប់គ្រងហិរញ្ញវត្ថុល្អអាចជួយយុវជនឱ្យសម្រេចនូវគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់ពួកគេជៀសវាងបញ្ហាហិរញ្ញវត្ថុ។
ហេតុដូចនេះ បានជា ទ្រូម៉ាន់នីកម្ពុជា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេ បានសហការជាមួយ Cambodian superstar វណ្ណដាបាននាំយកនូវយុទ្ធនាការទីផ្សារថ្មី ក្នុងគោលបំណងជួយដល់យុវជនជំនាន់ក្រោយឱ្យមានទំនួលខុសត្រូវ និងមានភាព វៃឆ្លាតក្នុង ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។
ក្នុងយុទ្ធនាការទីផ្សារ “Make Every Move Count” របស់ក្រុមហ៊ុនទ្រូម៉ាននីកម្ពុជា ក្នុងឆ្នាំនេះគឺ ផ្ដោតសំខាន់ទៅលើការផ្ដល់ជូនអតិថិជននូវភាពជឿជាក់ និងទំនុកចិត្តក្នុងការចំណាយប្រចាំថ្ងៃរបស់ពួកគេ ដែលលើសពីសេវាកម្មហិរញ្ញវត្ថុងាយស្រួលរហ័ស និងសុវត្ថិភាពដល់អតិថិជនគ្រប់រូប។
ជាផ្នែកមួយនៃយុទ្ធនាការនេះ ទ្រូម៉ាន់នីកម្ពុជា ផ្តល់ជូននូវកម្មវិធីផ្តល់រង្វាន់ដ៏ អស្ចារ្យដល់អតិថិជនចាស់ និងថ្មី គឺទទួលបានការសន្សំបានកាន់តែច្រើនលើការចំណាយប្រចាំថ្ងៃរបស់ពួកគេ។ សម្រាប់អតិថិជនដែលចំណាយចាប់ពី 200,000 រៀល ក្នុងមួយខែ នឹងសន្សំបាន 20,000 រៀល ចំណែកអតិថិជនដែលចំណាយចាប់ពី 400,000 រៀលក្នុងខែនឹងទទួល បានការសន្សំ 40,000 រៀល។ ការផ្តល់ជូននេះគឺ ភ្ជាប់ជាមួយនឹងកាតនិមិ្មត TrueMoney Mastercard ដែលអ្នកប្រើប្រាស់ TrueMoney Wallet ទាំងអស់អាចចូលប្រើកាតនិមិ្មត ដោយមិនគិតថ្លៃសេវាមិនមានថ្លៃសេវាប្រចាំខែមិនតម្រូវការសមតុល្យអប្បបរមា និងអត្រាប្តូរប្រាក់ល្អបំផុត។

លោក វណ្ណដា ទូតសុឆ្ទនៈរបស់ក្រុមហ៊ុន ទ្រូម៉ាន់នីកម្ពុជា បាននិយាយថា ៖ « ខ្ញុំជ្រើសរើស ធ្វើការជាមួយទ្រូម៉ាន់នីកម្ពុជា ដោយសារខ្ញុំឃើញថា ក្រុមហ៊ុន មានចក្ខុវិស័យ និងការ បេ្ដជ្ញាចិត្តយ៉ាងខ្លាំងក្នុងការលើកស្ទួយដល់យុវជនកម្ពុជាក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុ របស់ពួកគាត់។ ខ្ញុំក៏គិតថា វាជាឱកាសដ៏ល្អ សម្រាប់ ខ្ញុំក្នុងការចូលរួមចែករំលែកចំណូលចិត្តរបស់ខ្ញុំ ចំពោះតន្ត្រី និងសារៈសំខាន់នៃការសន្សំរបស់ខ្ញុំ ជាមួយអ្នកគាំទ្ររបស់ខ្ញុំ។ ខ្ញុំលើកទឹកចិត្តពួកគេឱ្យជ្រើសរើស TrueMoney Wallet និងប្រើប្រាស់កាតនិម្មិត TrueMoney Mastercard ។ វាជាកាបូបឆ្លាតវៃ និងទាន់សម័យបំផុតសម្រាប់យុវវ័យដូចពួកយើងហើយ យើងអាចទទួលបានការសន្សំរាល់ពេលចំណាយប្រចាំថ្ងៃរបស់យើង»។

អ្នកស្រី ឃួន ហ្វ្រង់ដារ៉ា អគ្គនាយិការស្តីទី របស់ក្រុមហ៊ុនទ្រូម៉ានីកម្ពុជា បានមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានកូនហើយខ្ញុំចង់ឱ្យកូនរបស់ខ្ញុំមានទំនួលខុសត្រូវលើការចំណាយរបស់ពួកគេ។ ហើយយើងក្នុងនាម ជាឪពុកម្តាយយើងត្រូវតែអប់រំកូនរបស់យើងអំពីសារៈសំខាន់នៃការសន្សំសំចៃនិងវិធីល្អបំផុតក្នុងការចំណាយប្រចាំថ្ងៃ។ ជាមួយនឹង TrueMoney Wallet និងកាតនិមិ្មត TrueMoney Mastercard អ្នកប្រើប្រាស់របស់យើង អាចសន្សំបានកាន់តែច្រើនលើការចំណាយប្រចាំថ្ងៃរបស់ពួកគេ បើប្រៀបធៀបទៅនឹងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ យើងបានសហការជាដៃគូជាច្រើនរួមមាន Mastercard, 7-Eleven, FoodPanda, Grab និង ដៃគូជាច្រើនទៀតដើម្បីផ្តល់នូវការអត្ថប្រយោជន៍ដ៏ល្អបំផុតដល់អតិថិជន របស់យើងដែលគាត់អាចសន្សំសំចៃក្នុងការ ការចំណាយប្រចាំថ្ងៃរបស់គាត់។ ខ្ញុំជឿជាក់ថា វណ្ណដា ជំរុញនិងលើកទឹកចិត្តអ្នកគាំទ្រឱ្យប្រើប្រាស់ TrueMoney Wallet ក្នុងការចំណាយប្រចាំថ្ងៃរបស់ពួកគាត់។
លើសពីនេះទៀត ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមីបានរៀបចំការប្រគំតន្រ្ដី និងបទពិសោធន៍ឌីជីថលហៅថា TrueFest ដែលមានការ ចូលរួមដោយផ្ទាល់ពី លោក វណ្ណដា និងតារាចម្រៀងល្បីៗមកពីផលិតកម្មបារមីច្រើនរូបទៀតដូចជា កញ្ញា Sophia Kao លោក វណ្ណថាន និងក្រុមចំរៀង Polarix នាថ្ងៃទី 10 មិថុនា 2023 នៅអ៉ីអនម៉លសែនសុខដែលមាន អ្នកចូលរួមរហូតដល់ 2,000នាក់ ។ លើសពីនេះ ទៀត ទ្រូម៉ាន់នីកម្ពុជាបានបង្ហាញលក្ខណៈពិសេសរួម មាន VannDa Mode, VannDa MoneyDrop និង TrueRace ដែលធ្វើអោយប្រតិបត្តិការហិរញ្ញវត្ថុមានភាពសប្បាយរីករាយនិងផ្តល់រង្វាន់នៅពេល អ្នកប្រើប្រាស់ធ្វើប្រតិបត្តិការជាមួយ TrueMoney Wallet។
ការប្រគុំតន្ត្រីបានរៃអង្គាសថវិការ ចំនួន 33,600,000 រៀល រួមជាមួយ 6,400,000 រៀល ពីក្រុមហ៊ុន Hanuman Beverages ដែលបានលក់ក្នុងអំឡុងពេលការប្រគុំតន្ត្រី។ ថវិកាទាំងអស់បានទៅមូលនិធិសប្បុរសធម៌ TrueMoney x VannDa ។ ក្រុមហ៊ុន TrueMoney Cambodia, លោក វណ្ណដា, និង Hanuman Beverages បានយល់ព្រមបរិច្ចាគទឹកប្រាក់សរុបចំនួន 40,000,000 រៀល ដល់មូលនិធិ រក្សាកុមារ ។
អ្នកស្រី ឃួន ហ្វ្រង់ដារ៉ា អគ្គនាយិការស្តីទីរបស់ក្រុមហ៊ុនទ្រូម៉ានីកម្ពុជា បានមានប្រសាសន៍ថាបន្ថែមទៀតថា “ដើម្បីធ្វើឱ្យខ្លួនយើងខុសប្លែកពី ស្ថាប័នផ្សេងទៀតនិងគ្រប់គ្រងការចំណាយរបស់ពួកគេប្រកបដោយភាពឆ្លាតវៃ យើងបន្តកែលម្អ និងពង្រឹងលក្ខណៈសេវាកម្មរបស់យើងឱ្យមានភាពសប្បាយរីករាយ និងរួមជាមួយបទពិសោធន៍ VannDa ជាមួយផលិតផលរបស់យើងដើម្បីអប់រំយុវជនអំពីតការរក ចំណូល ចំណាយសន្សំ និងផ្តល់ជូនសង្គមយើងវិញ»។

សម្រាប់ព័ត៌មានបន្ថែមអំពី TrueMoney Cambodia និងសេវាកម្មផ្សេងៗ សូមចូលទៅកាន់គេហទំព័រ https://truemoney.com.kh/ ឬតាមដានទំព័រ Facebook៖ https://www.facebook.com/TrueMoneyCambodia/
ប្រសិនបើអ្នកខកខានព័ត៌មានថ្មីៗ អ្នកអាចចូល ទៅកាន់ទំព័រ Facebook របស់ TrueMoney ។ ហើយកុំភ្លេចដោនឡូតកម្មវិធី TrueMoney Wallet ដើម្បីទទួលបាន មុខងារថ្មីៗពី VannDa!
- Share This Post:






