បច្ចេកវិទ្យា

កាន់តែច្បាស់ហើយ! នេះគឺជារូបភាពបែកធ្លាយចុងក្រោយគេបង្អស់របស់កំពូលស្មាតហ្វូន Huawei P20, P20 Pro និង P20 Lite

BY
Khmernote Media
March 8, 2018

កាលពីមួយរយៈមុន យើងធ្លាប់បានបង្ហាញជូនលោកអ្នកនូវរូបភាពជាច្រើនមកហើយរបស់កំពូលស្មាតហ្វូន Huawei P20, P20 Pro និង P20 Lite ហើយលោកអ្នកក៏បានដឹងហើយថា ភាពខុសគ្នារវាង Huawei P20 Pro និង P20 គឺកាមេរ៉ានាផ្នែកខាងក្រោយនេះឯង។ ទោះជាយ៉ាងណា ត្រកូល P20 ត្រូវបានរចនាឡើងជា 3ជម្រើសឯណោះ ហើយចំពោះ P20 Lite ក៏មានមុខងារមិនធម្មតាដែរ ប៉ុន្ដែមិនដល់ P20 និង P20 Pro ឡើយ។ រហូតមកដល់ពេលនេះ យើងទទួលបានរូបភាពថ្មីទៀតហើយ។

គួរបញ្ជាក់ផងដែរថា Huawei P20 Pro គឺជាស្មាតហ្វូនកំពូលរបស់ត្រកូល P20 ដែលមានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ 6អ៊ីញ ប្រភេទ AMOLED ដំណើរការលើបន្ទះឈីបប្រភេទ Kirin 970។ មិនតែប៉ុណ្ណោះ ម៉ូដែលកំពូលនេះក៏មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា AI ផងដែរ។ ក្រឡេកមកមើល Huawei P20 វិញគឺត្រូវបានបំពាក់ដោយអេក្រង់ទំហំ 5.7អ៊ីញ ប្រភេទ AMOLED និងដំណើការដោយបន្ទះឈីបប្រភេទ Kirin 970 ដូចគ្នា។ ចុងក្រោយគេគឺ Huawei P20 Lite ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 5.6អ៊ីញ ប្រភេទ AMOLED និងដំណើរការលើបន្ទះឈីបប្រភេទ Kirin 659។

ទាក់ទងទៅនឹងតម្លៃរបស់ស្មាតហ្វូនកំពូលត្រកូល P20 នេះ ហាក់ដូចជាមិនធម្មតាដែរ ដោយសម្រាប់ Huawei P20 Pro គឺមានតម្លៃរហូតដល់ $1,115 និង $843 សម្រាប់ P20 និងចុងក្រោយគេគឺ P20 Lite មានតម្លៃ $458។ កុំឲ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោម៖

Fu

ប្រភព៖ phonearena

Share This Post: