ក្រុមហ៊ុន MOONTON ផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាបានចូលរួមព្រឹត្តិការណ៍ MSC 2023 ជាការប្រកួត Esports ធំបំផុតក្នុងប្រទេសកម្ពុជា
- BY
- Liny Chan
- June 15, 2023
ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍ SEA GAMES និង ASEAN PARA GAMES ត្រូវបានបញ្ចប់ដោយមើលឃើញពីការគាំទ្រពីសំណាក់អ្នកគាំទ្រនិងក៏ដូចជាសន្ទុះនៃការរីកចម្រើនរបស់វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ក្រុមហ៊ុន MOONTON បានផ្តល់សិទ្ធិដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Mobile Legends: Bang Bang Southeast Asian Cup ហៅកាត់ថា MSC ក្នុងឆ្នាំ 2023 នេះ។

ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍លើកដំបូងជាប្រវត្តិសាស្រ្តដែលប្រព្រឹត្តិឡើងក្នុងប្រទេសកម្ពុជាមិនត្រឹមតែប៉ុណ្ណោះក៏ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែលការប្រកួតដ៏ធំមួយនេះមានការចូលរួមពីក្រុមមកពីប្រទេស ផ្សេងៗគ្នា ក្នុង តំបន់អាស៊ីអាគ្នេយ៍។ ការប្រកួតលើកនេះនឹងធ្វើឡើងនៅក្នុងផ្សារទំនើប AEON MALL MEANCHEY ចាប់ពីថ្ងៃទី 10 ដល់ 18 ខែមិថុនានេះដែលមានក្រុមចំនួន 12 មកពី 9 ប្រទេសជុំវិញពិភពលោកប្រកួតគ្នាដណ្តើមយកជើងឯក MSC 2023។

ការប្រកួតនេះ មានការចូលរួមគាំទ្រពីទស្សនិកជនយ៉ាងច្រើនកុះករ ក្នុងនោះក៏មានសិស្សនិស្សិតជាង 100នាក់ ដែលពួកគាត់ គឺទទួលបានអញ្ជើញផ្ទាល់ពី MOONTON Cares ដែលជាផ្នែកមួយនៃក្រុមហ៊ុន MOONTON បន្ទាប់ពីបានចូលរួមសិក្ខាសាលា និយាយពីវិស័យ Esports ដែលសហការរៀបចំដោយក្រុមហ៊ុន Team2 ជជែកពិភាក្សា ក្រោមប្រធានបទ “អាជីពក្នុងកីឡាអេឡិចត្រូនិចសម្រាប់គ្រប់គ្នា” (Esports As A Career For All) កាលពីថ្ងៃទី27 ឧសភាកន្លងទៅ។


MOONTON Cares ក៏បានអញ្ជើញក្រុមជម្រើសជាតិកម្ពុជា Para Esports ឱ្យចូលរួមក្នុងការប្រកួត MSC 2023 នេះផងដែរដើម្បីពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយក្រុមកីឡាករ MSC ទាំង 12ក្រុម។
អ្នកចូលរួមភាគច្រើនពីសិក្ខាសាលានេះក៏ជា អ្នកលេង Mobile Legends: Bang Bang ដូច្នេះពួកគេត្រូវបានគេផ្តល់ឱកាសឱ្យទៅទស្សនានៅខាងក្រោយឆាក បន្ទប់ផលិតកម្ម និងបន្ទប់អ្នកលេង ដើម្បីឱ្យពួកគេកាន់តែយល់ច្បាស់ នឹងឃើញពីការរៀបចំការប្រកួត Esports ផ្លូវការ។ ក្រៅពីនេះពួកគេក៏បានជួបសំណេះសំណាលជាមួយកីឡាករអាជីព និងថតរូបជាក្រុមជាមួយគ្នាផងដែរ។


អំពី MOONTON CARES
MOONTON CARES បានបង្កើតឡើងក្នុងឆ្នាំ 2022 ក្នុងគោលបំណង គាំទ្រដល់សហគមន៍ និងបង្កើតនូវអនាគតដែលមានស្ថេរភាពសម្រាប់គ្រប់គ្នា ដោយនាំមកនូវភាពវិជ្ជមាន,មនុស្សធម៌ និងការផ្លាស់ប្តូរបរិស្ថានកម្មវិធីនេះបានជួយដល់ គ្រោះមហន្តរាយ និងផ្ដល់ជំនួយ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងប្រទេសផ្សេងៗគ្នាកន្លងមកជាច្រើន។



- Share This Post:






