ខ្មែរណូត

ស្វែងរក

  • PR

    ម្ចាស់ក្រុមហ៊ុន RF3 World ប្រទេសម៉ាឡេស៊ី ប្រគល់រង្វាន់លើកទឹកចិត្ត ដល់ប្រធានតំណាងចែកចាយនៅកម្ពុជា នូវផ្ទះវីឡា តំលៃ 40ម៉ឺនដុល្លារ

    BY Khmernote Media February 18, 2019
    ម្ចាស់ក្រុមហ៊ុន RF3 World ប្រទេសម៉ាឡេស៊ី ប្រគល់រង្វាន់លើកទឹកចិត្ត ដល់ប្រធានតំណាងចែកចាយនៅកម្ពុជា នូវផ្ទះវីឡា តំលៃ 40ម៉ឺនដុល្លារ

    (ភ្នំពេញ)៖ ពិតជាអស្ចារ្យគ្រាន់តែជាអ្នកតំណាងលក់ឡេៗថែរក្សាសម្រស់ Firmax3 សោះ! លេងម្ចាស់ក្រុមហ៊ុន RF3 World ប្រទេសម៉ាឡេស៊ីបានធ្វើតាមការសន្យានៃគម្រោងផែនការដោយប្រគល់រង្វាន់លើកចិត្តនូវវីឡាដ៏ធំតម្លៃជិត៤០ម៉ឺនដុល្លារដល់ប្រធានតំណាងចែកចាយនៅកម្ពុជា គឺ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World Cambodia ។ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមហ៊ុន RF3 World កម្ពុជា និងលោក Dato Sri Nazeri Bin Omar ប្រធានធំក្រុមហ៊ុន Rf3 World អន្តរជាតិ បានប្រារព្ធពិធីប្រគល់ផ្ទះវីឡាដ៏ស្រស់ស្អាតតម្លៃជិត៤០ម៉ឺនដុល្លារអាមេរិក ក្នុងបុរីអរគីដេ ផ្លូវ២០០៤ ក្រោមវត្តមានអ្នកឧកញ៉ា លោកជំទាវ ថ្នាក់ដឹកនាំមន្ត្រីរាជការ ព្រមទាំងសមាជិករាប់រយនាក់។ លោក Dato Sri Nazeri Bin Omar បានថ្លែងអោយដឹងថា ការប្រគល់ផ្ទះវីឡាដ័ធំនេះ ជូនដល់លោក វណ្ណ សុភានោ ជាការអនុវត្តឡើងទៅតាមផែនការ និង ការសន្យា របស់ក្រុមហ៊ុនសម្រាប់បុគ្គលកឆ្នើមដែលពូកែ ខ្លាំងលក់ និង ចែកចាយផលិតផល គ្រឿងសម្អាង ២ប្រភេទ គឺ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ដល់ប្រជាពលរដ្ឋប្រើប្រាស់ទូទាំងប្រទេស។ ការផ្តល់រង្វាន់ធំបែបនេះ មិនមែនបុគ្គលកតែម្នាក់ ឬ លោក វណ្ណ សុភានោ នោះឡើយ គ្រប់សមាជិក និង តំណាងចែកចាយទាំងអស់គ្នាសុទ្ធតែអាចទទួលបានកាដូលើកទឹកចិត្តនេះដូចគ្នា។

    ប្រធានធំ Rf3 World រូបនេះបានបញ្ជាក់ថា ដើម្បីភាពជោគជ័យ គ្រប់សមាជិក ទាំងអស់សូមព្យាយាម ដាក់បេះដូង ធ្វើជាមួយ Rf3 World ទើបឈានដល់គោលដៅ និងដូចបំណងប្រាថ្នាដែលចង់បាន។ លោករំពឹងទុកថា គ្រប់សមាជិកទាំងអស់គ្នានឹងធ្វើដូចលោក វណ្ណ សុភានោ ដើម្បីក្លាយសេដ្ឋី Rf3 World មានសេចក្តីសុខដ៏ ឧត្តុង្គឧត្តម ។ សូមរំលឹកថា ក្រុមហ៊ុន Rf3 World Cambodia បានបង្កើតកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ និងនាំចូលផលិតផលគ្រឿងសម្អាង ២ប្រភេទ គឺ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ពីក្រុមហ៊ុន Rf3 World អន្តរជាតិ ប្រចាំនៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន RF3 World បានចុះប្រវេទន៍ត្រឹមត្រូវនៅក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមបរិបទផ្លូវច្បាប់ត្រឹមត្រូវផងដែរ។

    គ្រីម Firmax3 ជាគ្រីមលាបលើជីពចរនៃដងខ្លួនដ៏ពូកែស័ក្តិសិទ្ធិ ជំនួយសុខភាព ការពារជំងឺរ៉ាំរ៉ៃ និងជួយ បណ្តុះកោសិកា។ ឯស៊ីរ៉ូម O2max3 គឺជាផលិតផលគ្រឿងសម្អាង ដែលផលិតផលទាំងពីរនេះ បានផលិតតាមបច្ចេកវិទ្យាទំនើបថ្មីមួយ ដោយរូបមន្តបច្ចេកវិទ្យាណាណូ (NaNo Technology) រួមមានសារធាតុផ្សំពីរុក្ខធម្មជាតិសុទ្ធសាធ ចំនួន១៣មុខ មកពី៣ទ្វីបគឺទ្វីបអាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុប ដែលមានតួនាទី សមត្ថភាព និងឧត្តមភាពខ្ពស់។ ស៊ីរ៉ូម O2max3 អាចសម្រួលដល់អ្នកមានបញ្ហាសុខភាពស្បែក ជួយបន្តឹងស្បែកមុខ បំបាត់អាចម៍រុយ បំបាត់ភាពជ្រីវជ្រួញ ជួយបង្កើនអ័រម៉ូន ជួយបញ្ហាជាំមុខ មុខកើតមុន ថែរក្សាសុខភាពឲ្យស្រស់ស្រាយ ព្រមទាំងជួយរក្សាសម្រស់ឲ្យស្រស់ក្មេងជាងវ័យ។

    ជាមួយការទទួលស្គាល់គុណភាព សុវត្ថិភាពនៃផលិតផល Firmax3 និងស៊ីរ៉ូម O2max3 មានការធានា និង អះអាងពី ស្ថាប័នអន្តរជាតិឱ្យចែកចាយជុំវិញពិភពលោក ភ្ជាប់ជាមួយអាជ្ញាប័ណ្ណស្តង់ដាអន្តរជាតិ HALAL, GMP, SATISFACTION GUARANTEEN, និង GREEN PRODUCT ។

    គ្រីម Firmax3 និងស៊ីរ៉ូម O2max3 មានវិសាលភាពចែកចាយ និងប្រើប្រាស់ទូលំទូលាយ មិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺត្រូវបានធ្វើចរាចរលើពិភពលោក រហូតដល់ទៅជាង២០ប្រទេស ក្នុងនោះរួមមាន ម៉ាឡេស៊ី កម្ពុជា សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី ភូមា បង់ក្លាដែស ឥណ្ឌា ប្រុយណេ ថៃ វៀតណាម ឡាវ កេនយ៉ា បារាំង អាមេរិក កាណាដា រ៉ុស្សី អូស្ត្រាលី ណូវែលសេឡង់។ល។ ជាការគួរឲ្យកត់សម្គាល់ ថ្វីបើប្រទេសកម្ពុជាតូច និងមានប្រជាជនតិចក៏ពិតមែន ប៉ុន្តែការនាំចូលផលិតផលគ្រឿងសម្អាង គ្រីម Firmax3 និង ស៊ីរ៉ូម O2Max3 មានវិសាលភាព និងទីផ្សារទូលំទូលាយ គួរឱ្យជាទីមោទកបំផុត និងមានចំណាត់ថ្នាក់លំដាប់លេខ២ ក្នុងចំណោមជាង២០ប្រទេសខាងលើ។

    ក្រុមហ៊ុន Rf3 World Cambodia បានផ្គត់ផ្គង់ជូនអតិថិជន នូវផលិផលប្រើប្រាស់ប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត គ្មានការព្រួយបារម្ភចំពោះផលប៉ះពាល់ដល់សុខភាព។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Rf3 World Cambodia ក៏បានរួមចំណែកជួយប្រទេសជាតិ កាត់បន្ថយភាពក្រីក្រ និងបញ្ហាចំណាកស្រុក តាមរយៈការទទួលបានឱកាសបណ្តុះបណ្តាលចំណេះដឹង នៃការប្រើប្រាស់ផលិតផល និងឱកាសការងារ ដល់សមាជិកជាច្រើនរយនាក់ ដើម្បីមានលទ្ធភាពរកប្រាក់ចំណូល បង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay