បច្ចេកវិទ្យា

ក្រុមហ៊ុន TCL បញ្ចេញ smartphone ស៊េរីថ្មីអាចបត់ជា Smartwatch បានមុនដំបូងគេ (មានវីដេអូ)

BY
Khmernote Media
February 18, 2019

ក្រុមហ៊ុន TCL បានបង្កើតផលិតផលជាច្រើនដែលអាចបត់បែនបានលើសពីការរំពឹងទុករបស់លោកអ្នក​ ដូចទូរស័ព្ទអាចបត់ទៅក្រោយបាន និងបត់ទៅចំហៀង (ដូចការបូបដៃ)​ បានជាដើម។ អ្វីដែល TCL បានធ្វើឲ្យ​ពិភពលោកកាន់តែភ្ញាក់ផ្អើលទៀតនោះគឺ TCL ទើបតែបានបញ្ចេញនូវទូរស័ព្ទសេរីចុងក្រោយរបស់ខ្លួនដែលអាចបត់ ឲ្យជាប់នឹងកដៃបាន ហើយលោកអ្នកអាចប្រើវាធ្វើជានាឡិកា smartwatch ក៏បានដែរ។ ទូរស័ព្ទប្រភេទនេះ ត្រូវបានគេចាត់ទុកថា ជាប្រភេទទូរស័ព្ទដំបូងគេនៅលើលោកដែលអាចបត់បានយ៉ាងខ្លាំងដូចនេះ។ លោកអ្នកអាចទស្សនាវីដេអូនៃទូរស័ព្ទ TCL ដែលអាចបត់ធ្វើជា smartwatch បានដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី

ប្រភព៖ theverge

Share This Post: