PR

AirAsia អបអរការឈ្នះពានរង្វាន់ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុតលើពិភពលោក 14ឆ្នាំជាប់ៗគ្នា ផ្តល់ជូនតម្លៃសំបុត្រចាប់ពី 44 ដុល្លារ រាល់ការធ្វើដំណើរមួយជើង (One Way)

BY
Liny Chan
June 23, 2023

សេប៉ាង ថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2023 – បន្ទាប់ពីបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដែល ផ្តល់ជូននូវតម្លៃទាប និងល្អបំផុតលើពិភពលោករបស់កម្មវិធី Skytrax World Airline Awards 2023 ក្នុងរយៈពេល 14 លើកជាប់ៗគ្នា នៅទីក្រុងប៉ារីស កាលពីម្សិលមិញ តាមរយៈការបោះឆ្នោតពីអតិថិជនរាប់សិបលាននាក់រួចមក ក្រុមហ៊ុនអាកាសចរណ៍ដ៏លេចធ្លោមួយនេះ បានប្រារព្ធពិធីអបអរសាទរចំពោះជ័យលាភីយដ៏ត្រចេះត្រចង់ដោយមានការផ្តល់ជូននូវប្រូម៉ូសិនពិសេសអស្ចារ្យដល់អតិថិជនដែលតែងតែគាំទ្រផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន។

លើសពីនេះទៀត អ្នកដំណើរ នឹងរីករាយជាមួយការបញ្ចុះតម្លៃចំនួន 14% លើ Xtra Carry-On** ដើម្បីបង្កើនទម្ងន់អីវ៉ាន់របស់ខ្លួនបានដល់ទៅ 14 គីឡូក្រាមឯណោះ។ ការផ្តល់ជូនដ៏ ពិសេសអស្ចារ្យ មានចាប់ពីពេលនេះរហូតដល់ថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2023 សម្រាប់ ការធ្វើ ដំណើរចន្លោះថ្ងៃទី1 ខែកញ្ញា ឆ្នាំ2023 ដល់ថ្ងៃទី8 ខែតុលា ឆ្នាំ 2024 តាមរយៈការទិញ សំបុត្រនៅលើ airasia Superapp ឬគេហទំព័ររបស់ airasia ។

លោកស្រី Karen Chan ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន AirAsia បានមានប្រសាសន៍ឲ្យ ដឹងថា «ការទទួលបានពានរង្វាន់ ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុតលើពិភពលោកពី Skytrax រយៈពេល 14 ឆ្នាំជាប់ៗគ្នានេះ គឺជាពេលវេលាដ៏មានមោទកភាព និងមានអត្ថន័យ យ៉ាងជ្រាលជ្រៅបំផុតសម្រាប់ពួកយើងទាំងអស់គ្នាដែលកំពុងបម្រើការនៅក្នុងក្រុមហ៊ុន Air Asia។ យើងមិនអាចសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះបានឡើយប្រសិនបើជាគ្មានការ ជួយជ្រោមជ្រែងគាំទ្រពីសំណាក់អ្នកដំណើរប្រមាណ 800 លាននាក់របស់យើង និងរាប់ទាំង អ្នកដែលបានជ្រើសរើសការហោះហើរជាមួយយើងរហូតមកដល់បច្ចុប្បន្ននេះផងដែរ។ ដើម្បី ជាសក្ខីភាពនៃការដឹងគុណរបស់យើងចំពោះពួកគាត់ទាំងអស់គ្នា យើងកំពុងដាក់លក់សំបុត្រ ក្នុងតម្លៃដ៏ពិសេសដើម្បីបង្ហាញពីការគាំទ្ររបស់យើងចំពោះអតិថិជនទាំងអស់ ហើយអនុញ្ញា តឱ្យមនុស្សគ្រប់គ្នា មានឱកាសអាចជិះយន្តហោះបាន ដែលនេះគឺជាគុណតម្លៃស្នូលរបស់ Air Asia យើង»។

លោកស្រីបានបញ្ជាក់ទៀតថា «ក្រុមហ៊ុន អាកាសចរណ៍ ព្រមទាំងផលិតផល និង សេវា កម្ម របស់យើង នឹងតែងតែវិវត្តឥតឈប់ឈរដើម្បីឲ្យសមស្របទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនទាំងអស់។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រជាជន យើងនឹងបន្តស្តាប់ អតិថិ ជន របស់យើងឲ្យបានច្រើនបន្ថែមទៀត ដើម្បីធានាថា យើងដាក់ការផ្តល់ជូនដ៏ត្រឹមត្រូវក្នុង គោលបំណងបំពេញតម្រូវការរបស់ពួកគាត់ឲ្យបានយ៉ាងល្អបំផុត ហើយតែងតែស្ថិតក្នុង គុណតម្លៃដ៏ប្រពៃ និងផ្តល់ជូននូវតម្លៃដ៏សមរម្យបំផុតអាចទទួលយកបានគ្រប់ៗគ្នា»។

ឥឡូវនេះ លើសពីក្រុមហ៊ុនអាកាសចរណ៍ទៅទៀត អ្នកដំណើរទាំងអស់របស់ AirAsia ក៏អាចទទួលបាននូវការផ្តល់ជូនការធ្វើដំណើរ និងរបៀបរបបរស់នៅដែលមានតម្លៃសម រម្យជាច្រើនទៀតតាមរយៈ airasia Superapp ដែលមានបំណងផ្តល់ឱ្យអ្នកដំណើរគ្រប់គ្នា នូវលទ្ធភាពទទួលបានដំណោះស្រាយដ៏ល្អបំផុតសម្រាប់ជើងហោះហើរ ការស្នាក់នៅ ការ ដឹកជញ្ជូន អាហារ ការប្រើប្រាស់កម្មវិធីទូរស័ព្ទ (ride hailing) និងអ្វីផ្សេងៗជាច្រើនទៀត ដែល នឹងបន្តពង្រីកទៅកាន់ទីផ្សារសំខាន់ៗជាច្រើនរបស់ AirAsia ។ អ្នកដំណើរទាំងអស់ ត្រូវបាន លើកទឹកចិត្តឱ្យទាញយកកម្មវិធី airasia Superapp ដើម្បីចាប់យកអត្ថប្រយោជន៍យ៉ាងច្រើន ពីក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុតលើពិភពលោក និងទទួលបានដំណោះស្រាយធ្វើដំណើរ ដែលមានតម្លៃទាបផ្សេងទៀតផងដែរ៕

*តម្លៃនៃប្រូម៉ូសិនទាំងអស់រួមបញ្ចូល៖ ពន្ធអាកាសយានដ្ឋាន ថ្លៃ MAVCOM ថ្លៃប្រេងបន្ថែម និងថ្លៃសេវាផ្សេងៗ ទៀត។ លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត។
** វ៉ាលីមួយ អាចផ្ទុកទម្ងន់សរុបបាន 14kg និងកាតាបតូចមួយ អាចផ្ទុកទម្ងន់ត្រឹម 7kg ប៉ុណ្ណោះ ។ សេវាកម្មនេះ  អាចត្រូវបានកំណត់ទៅតាមជើងហោះហើរមួយចំនួន អាស្រ័យដោយការរឹតបន្តឹងលើទម្ងន់នៃជើងហោះហើរ ហើយបទប្បញ្ញត្តិស្តីពីសុវត្ថិភាព នឹងត្រូវអនុវត្ត។

Share This Post: