សុទ្ធតែអ្នកមានប្រជាប្រិយមកចូលរួមប្រឡង The Voice Cambodia រដូវកាលនេះ
- BY
- Liny Chan
- June 26, 2023
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia បានដើរមកដល់រដូវកាលទី3 ហើយ។

នៅក្នុងរដូវកាលថ្មីនេះពិតជានៅតែអង្រួនចិត្តអ្នកគាំទ្រឲ្យផ្អើលឈូរឆក្នុងការគាំទ្រ ហើយជាពិសេសឃើញសុទ្ធតែអ្នកដែលមានប្រជាប្រិយនៅលើបណ្តាញសង្គមចូលរួមមកប្រឡងប្រកួតប្រជែងជាច្រើននាក់តែម្តង។

ក្នុងនោះមានដូចជាបេក្ខនារី សុខ សារ៉ាវីតា, បេក្ខនារី សុខុម រចនា, បេក្ខជន ម៉ូថេ, បេក្ខជន ស៊ុន វេហា, បេក្ខជន សាល បាទី, បេក្ខជន ឈិត សុវណ្ណនិមិត្ត, បេក្ខនារី ព្រះកាយច័ន្ទ ជាដើម។

យ៉ាងណាមិញនៅមានបេក្ខជនដ៏មានសមត្ថភាពជាច្រើនទៀតដែលបានបង្ហាញភាពទាក់ទាញប្រជាប្រិយយ៉ាងផុសផុលតែម្តង។
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ។



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






