បច្ចេកវិទ្យា

ទូរស័ព្ទបត់បានរបស់ Samsung នឹងមានឈ្មោះថា….

BY
Khmernote Media
February 20, 2019

ក្រុមហ៊ុន Samsung បានបង្ហាញឱ្យឃើញនូវទូរស័ព្ទ ដែលបត់បាននៅក្នុងស្ពតពាណិជ្ជកម្មរបស់ខ្លួនតាំងពីខែវិច្ឆិកាចុងឆ្នាំមុនមកម៉្លេះ ប៉ុន្តែមិនបានបង្ហាញឈ្មោះរបស់វានោះទេ ហេតុដូច្នេះហើយទើបគេហៅវាថា Galaxy Fold ឬ Galaxy F ។ យ៉ាងណាមិញអ្នកលេងបណ្តាញសង្គម Twitter ជំនាញខាងបែកធ្លាយស្មាតហ្វូនដ៏ល្បីលោក Evan Blass បានបញ្ជាក់ថា ទូរស័ព្ទស្មាតហ្វូននេះនឹងត្រូវបានដាក់ឈ្មោះជាផ្លូវការថា Samsung Galaxy Fold។

ដំបូងឡើយយើងដឹងហើយថា ទូរស័ព្ទនេះនឹងមានអេក្រង់ពីរ៖ ១ មានទំហំ 4.58អ៊ីញ និង ១ ទៀតមានទំហំ 7.3អ៊ីញ។ អេក្រង់តូចនឹងមានសមាមាត្រ 21:9 និង កម្រិតភាពច្បាស់ 1960 x 840 ភីកសែល ហើយវានឹងស្ថិតនៅគម្របខាងលើនៃទូរស័ព្ទ។ ចំណែកអេក្រង់ធំនៅខាងក្រោយអេក្រង់តូចនឹងអាចបត់បញ្ចូលគ្នាបាន ហើយមានកម្រិតភាពច្បាស់ 2152 x 1536 ភីកសែល ជាមួយនឹងសមាមាត្រ 4.2:3 ។

ទូរស័ព្ទ Galaxy Fold ត្រូវបានគេរំពឹងថា នឹងភ្ជាប់មកជាមួយបន្ទះឈីប Snapdragon 855 SoC គូជាមួយ RAM ទំហំ 8GB ជាមួយនឹងថ្មទំហំ 2,190 mAh ពីរគ្រាប់។ ទូរស័ព្ទ Galaxy Fold ទំនងជាដំណើរការប្រព័ន្ធប្រតិបត្តិការ Android Pie ជាមួយនឹង One UI។ យ៉ាងណាមិញយើងនឹងដឹងបន្ថែមទៀតអំពី Galaxy Fold នៅថ្ងៃស្អែក ក្នុងព្រឹត្តិការណ៍ Unpacked របស់ក្រុមហ៊ុន Samsung ។

អត្ថបទ៖ លីដា
ប្រភព៖ gsmarena

Share This Post: