ខ្មែរណូត

ស្វែងរក

  • PR

    មាន F11 Pro ទៀត?

    BY Khmernote Media February 21, 2019
    មាន F11 Pro ទៀត?

    រយៈពេល ពីរ បី ថ្ងៃនេះ មានព័ត៌មានបែកធ្លាយមួយបានបង្ហាញនូវរូបភាព Poster មួយសន្លឹកថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន OPPO ដែលត្រូវបានលេចធ្លាយ តាមប្រព័ន្ធអ៊ីធើណែត ដោយក្នុងរូបភាពនោះ គឺបានបង្ហាញរូបរាងស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលទៀត ដែលមានឈ្មោះថា F11 Pro ដ៏ទាក់ទាញជាមួយអេក្រង់លាតសន្ធឹង គ្មានចន្លោះឆក ហើយមានភាពស្រដៀងគ្នាបន្តិចទៅនឹងម៉ូឌែល OPPO Find X អញ្ចឹងដែរ។ ចំណែកការរចនាកាមេរ៉ានៅខ្នងខាងក្រោយវិញ គឺស្ថិតនៅចំជួរកណ្តាលតែម្តង ក្នុងរាងបញ្ឈរចុះក្រោម ជាមួយនឹងកាណុងកាមេរ៉ាភ្លោះ អមដោយ Flash LED នៅខាងលើថែមទៀតផង វាមើលទៅហាក់មានទ្រនាប់សេនស័រ ស្កេនម្រាមដៃ នៅខាងក្រោមកាមេរ៉ាដូច្នោះដែរ។

    ជាពិសេស គឺថានៅក្នុងរូបភាព Poster នោះ បានសរសេរបញ្ជាក់បន្ថែមទៀតថាទំហំកាមេរ៉ាខាងក្រោយខ្នងវានោះមានទំហំ 48 MP និងមានពាក្យស្លោកជាភាសារអង់គ្លេសថា Brilliant portrait in low light ដែលមានន័យថា កាមេរ៉ាខាងក្រោយ នៃស្មាតហ្វូននេះ នឹងមានមួយគ្រាប់ទំហំ 48 មេហ្គាភិចសែល ដែលវាអាចនឹងប្រើប្រាស់សេនស័រ Samsung ISOCELL GM1 ឬ Sony IMX586 ជាដើម។ ស្របពេលជាមួយគ្នានោះដែរ ស្រាប់តែមានរូបភាពវីដេអូមួយបានលេចធ្លាយមកថ្មីថែមទៀតជាមួយការបង្ហាញតួខ្លូន បង្ហាញផ្នែកខ្នងខាងក្រោយរបស់ស្មាតហ្វូន OPPO ម៉ូឌែល F11 Pro ថ្មីហ្នឹងតែម្តងដែលមានពីរពណ៌ដ៏ទាក់ភ្នែកអ្នកដែលបានមើលវីដេអូនេះ។

    ដោយមានរូបភាព Poster និង វីដេអូសំអះសំអាង ដូចគ្នាបែបនេះ ទើបអ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនធំបានសន្មត់ថាវាជា F11 Pro តែម្តង។ តាមរយៈរូបភាពដែលបានថតនេះ គឺបានបង្ហាញពីជម្រើសពណ៌លើ OPPO F11 Pro ចំនួន 2 ពណ៌ជាប្រភេទ Gradient Color រួមមាន ពណ៌ខៀវ និងពណ៌ស្វាយលាយពណ៌ទឹកប៊ិច បន្តិចៗដែលមើលទៅស្រលះភ្នែកតែម្តង។ ដើម្បីអោយដឹងច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

    និយាយរួមទាំងអស់នេះ គ្រាន់តែជារូបភាពព័ត៌មានបែកលេចធ្លាយ ដែលបានបង្ហាញពីរចនាបថ និង រូបរាងពិត ព្រមទាំងជម្រើសពណ៌ លើទូរសព្ទ OPPO ម៉ូឌែល F11 Pro ថ្មីប៉ុណ្ណោះ ប៉ុន្តែយើងខ្ញុំក៏មិនទាន់ហ៊ានសន្និដ្ឋាន និង កំណត់បានពិតប្រាកដបានទេ ថាវានឹងមានត្រឹមតែ 2 ពណ៌បែបនេះ ឬមានច្រើនលើសពីនេះទៀត និង មានរូបរាងបែបនេះពិតប្រាកដឬអត់ ព្រោះវាជាព័ត៌មានបែកធ្លាយដែលចែកចាយបន្តគ្នាប៉ុណ្ណោះ ដើម្បីអោយកាន់តែដឹងច្បាស់ មានតែរង់ចាំតាមដាន ការបង្ហាញខ្លួនជាផ្លូវការពីក្រុមហ៊ុន OPPO ប៉ុណ្ណោះ ទើបអាចជឿជាក់បាន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay