ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Galaxy Buds របស់ Samsung មានរាងតូចស្អាត សំឡេងល្អ តម្លៃថោកជាង AirPods និងអាចសាកថ្មដោយ WIRELESS បានទៀត!

    BY autoadmin February 21, 2019
    Galaxy Buds របស់ Samsung មានរាងតូចស្អាត សំឡេងល្អ តម្លៃថោកជាង AirPods និងអាចសាកថ្មដោយ WIRELESS បានទៀត!

    ធ្វើយ៉ាងណាទើបបំបាក់ AirPods របស់ Apple បាន? ជាការពិត មានក្រុមហ៊ុនជាច្រើនបានប្រកួតប្រជែងជាមួយ Apple ដោយបញ្ចេញនូវឧបករណ៍ដែលមានប្រតិបត្តិការ សំឡេង និងថ្ម ដែលល្អជាង។ យ៉ាងណាវានៅតែមិនងាយស្រួលនោះឡើយក្នុងការប្រជែងជាមួយ Apple ដោយឧបករណ៍ទាំងនោះទីបំផុតក៏មានតម្លៃថ្លៃ និងទំហំកាន់តែធំ។

    ប៉ុន្តែពេលនេះ Apple ប្រហែលជាត្រូវប្រឈមមុខជាមួយ Samsung ដែលជាសត្រូវនឹងគ្នាស្រាប់ ដោយ Samsung បានបញ្ចេញនៅកាសឥតខ្សែរបស់ខ្លួនគឺ Galaxy Buds។ អ្វីដែល Apple គួរតែបារម្ភគឺ Galaxy Buds នឹងចេញលក់នៅថ្ងៃ ទី៨ ខែមីនា នេះហើយ ជាមួយនឹងតម្លៃចាប់ពី ១២៩.៩ដុល្លារអាមេរិក។ ចំពោះលោកអ្នកដែលធ្វើការកក់ Galaxy S10 និង Galaxy S10 Plus លោកអ្នកនឹងទទួលបានកាសឥតខ្សែនេះមកជាមួយ ដែលវាកញ្ចប់ឥតគិតថ្លៃសម្រាប់អតិថិជនរបស់ម៉ូដែលថ្មីទាំងនោះ ឬវានឹងមានភ្ជាប់ជាមួយ Galaxy Fold តែម្តង។

    អ្វីដែលធ្វើឱ្យ Galaxy Buds វ៉ាដាច់ AirPods គឺវាកាន់ថ្មបាន ៦ម៉ោង (៧ម៉ោងក្នុងប្រអប់) ហើយវាសាកថ្មដោយខ្លួនឯងនៅពេលដែលដាក់ចូលប្រអប់ មិនដូចជា AirPods ទាល់តែយកដៃសង្កត់វាទើបអាចសាកថ្មនោះទេ។ មួយវិញទៀតដែលធ្វើឱ្យ Apple តាមមិនទាន់គឺ Galaxy Buds របស់ Samsung អាចសាកថ្មដោយប្រព័ន្ធ wireless charging ពី Galaxy S10 គ្រប់ស៊េរីបាន។ Galaxy Buds គឺមានរាងតូចស្អាត ហើយសំឡេងរបស់វាគឺផ្សំដោយ AKG ៕

    អត្ថបទ៖ លីដា
    ប្រភព៖ theverge

    Share This Post: