បច្ចេកវិទ្យា

ស្មាតហ្វូនអេក្រង់បត់ Galaxy Fold បង្ហាញខ្លួនជាផ្លូវការហើយ ឯតម្លៃវិញក្បែរ២ពាន់ដុល្លារ

BY
Khmernote Media
February 21, 2019

ដើម្បីបន្ថែមនូវតម្រូវការរបស់ទីផ្សារ កាលពីថ្ងៃពុធ ទី២០ ខែកុម្ភៈ ក្រុមហ៊ុន Samsung បានបញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលអាចបត់បានមានឈ្មោះថា Galaxy Fold ។ វាបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ UNPACKED នៅឯសាន់ហ្រ្វាន់ស៊ីស្កូ និងជាស្មាតហ្វូនមានអេក្រង់ទំហំ 4.6 អ៊ីញ ប្រភេទ Quad HD+ និង Aspect ratio 21:9 ដែលអាចលាតសន្ធឹងជា Tablet ស្ដើងមានទំហំ 7.3 អ៊ីញ ប្រភេទ QXGA+ ។

Galaxy Fold របស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ គឺជាឧបករណ៍មួយក្នុងចំនោមស្មាតហ្វូនស៊េរីថ្មីទាំង ៤ របស់ក្រុមហ៊ុន ដែលនឹងបំពាក់ដោយបច្ចេកវិទ្យា 5G ។ Samsung មិនបាននបង្ហាញលំអិតអំពី Galaxy Fold ដោយគ្រាន់តែដឹងថា ស្មាតហ្វូននេះនឹងមានវត្តមាននៅលើទីផ្សារនៅថ្ងៃ ទី២៦ ខែមេសា ជាមួយនឹងតម្លៃចាប់ពី ១,៩៨០ ដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia

Share This Post: