PR

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ ចូលរួមក្នុងការជួយដល់សាលាបឋមសិក្សាបូរីកម្មករនៅ ខេត្តព្រះសីហនុ

BY
Liny Chan
July 11, 2023

គណៈគ្រប់គ្រងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីសប្បុរសធម៌នៅសាលាបឋមសិក្សា បូរីកម្មករ ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បាន ឧបត្ថម្ភថវិកា ១លានរៀល សម្ភារ ការិយាល័យ និងឆត្រធំទៅកាន់សាលារៀន។ បន្ថែមលើសពីនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានផ្តល់សម្ភារសិក្សាមួយចំនួនដល់ប្អូនៗសិស្សានុសិស្សចំនួន ៣៣០នាក់ និងផ្តល់ជូនសម្ភារប្រើប្រាស់មួយចំនួនសម្រាប់លោកគ្រូ អ្នកគ្រូចំនួន ១២នាក់។

គោលបំណងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ធ្វើឡើងដើម្បីចូលរួមចំណែកជួយផ្តល់នូវសម្ភារសិក្សាដល់ សិស្សានុសិស្សដែលមានការខ្វះខាត សម្ភារសិក្សាមួយចំនួនបន្ថែមជូនសាលារៀន ដើម្បីជួយជំរុញការសិក្សារបស់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងផ្តល់ជូនសម្ភារសិក្សាមួយចំនួនសម្រាប់សិស្សពូកែផងដែរ។ បន្ថែមលើសពីនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានផ្តល់ជូនជាសម្ភារការិយាល័យ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកដល់គណៈគ្រប់គ្រងសាលារៀនផងដែរ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងស្រុកក្នុងការផ្តល់ការការពារ ផ្នែកហិរញ្ញវត្ថុ ដល់គ្រួសារកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងផ្តល់ការការពារហិរញ្ញវត្ថុ ដល់អតិថិជនជាង ២២ម៉ឺននាក់ ទូទាំង ប្រទេសកម្ពុជា។ យើងក៏បានចូលរួមចំណែកក្នុងកិច្ចការងារសង្គមទៅកាន់សហគមន៍របស់យើង ជាពិសេសការជួយដល់កុមារកម្ពុជា។

នាយកសាលា លោក យឹម ពុទ្ធ បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលបានចូលរួមចំណែកក្នុងការជួយដូចជា សម្ភារសិក្សា សម្ភារការិយាល័យ និងថវិកាមួយចំនួនដល់សាលារៀន និងសិស្សានុសិស្ស”។

លោក Loke Kah Meng អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថាការឧបត្ថម្ភថវិកា ១លានរៀល រួមទាំងសម្ភារសិក្សាចំនួន ៣៣០ កញ្ចប់ សម្រាប់សិស្សានុសិស្ស និងសម្ភារចំនួន ១២ កញ្ចប់សម្រាប់លោកគ្រូ អ្នកគ្រូនៅខេត្តព្រះសីហនុ នឹងជួយសម្រាលបន្ទុកដល់សិស្សានុសិស្ស និងសាលារៀន»។

«សកម្មភាពចូលរួមក្នុងការងារសង្គមនេះបានបង្ហាញឱ្យឃើញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន និងទំនុកចិត្ត» ដែលស្របទៅ នឹងការប្តេជ្ញាចិត្តរបស់យើងគឺ «នៅទីនេះដើម្បីអ្នកនៅទីនេះដើម្បីកម្ពុជា»។

អំពីក្រុមហ៊ុនធានារ៉ាប់រអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍៖

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែល តាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុ រឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ឆ្នាំជាប់គ្នាជាក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង ឡុងដ៍ នៃចក្រភព អង់គ្លេស និងពានរង្វាន់ក្រុមហ៊ុន ធានា រ៉ាប់រងអាយុជីវិត ដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ២០២១ ផ្តល់ដោយស្ថាប័ន International Business Magazine ដែល មានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕

Share This Post: