រវាង Galaxy S9 និង Galaxy S9+ អ្នកគួរជ្រើសរើសទិញ Galaxy S9+ ហើយនេះគឺជាមូលហេតុ…
- March 9, 2018
ប្រសិនបើអ្នកកំពុងគិតចង់ទិញស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Samsung នោះអ្នកគួរជ្រើសរើសយកម៉ូដែលធំ ជាជាងម៉ូដែលតូច ហើយសម្រាប់ម៉ូដែលធំនោះគឺ Galaxy S9+ នេះឯង។ ជាការពិតណាស់ សម្រាប់ Galaxy S9+ មិនមែនមានតែធំមួយមុខឡើយ ពោលគឺវាមានអ្វីៗជាច្រើនទៀតដែលនឹងតម្រូវចិត្តអ្នកប្រើប្រាស់។
ដំបូងឡើយ គឺអេក្រង់របស់ Galaxy S9+ ដែលមានទំហំដល់ 6.2អ៊ីញឯណោះ ស្របពេលជាមួយនឹង Galaxy S9 មានទំហំត្រឹម 5.8អ៊ីញប៉ុណ្ណោះ។ ទាក់ទងទៅនឹងអេក្រង់ធំនេះ គឺងាយស្រួលសម្រាប់លោកអ្នកក្នុងការមើលវីដេអូ ប្រើប្រាស់អ៊ីនថឺណេត រឺប្រើមុខងារ Multi task ដែលអាចចែកអេក្រង់ជាពីរ ហើយប្រើប្រាស់កម្មវិធីបានម្ដងពីរក្នុងពេលតែមួយ។
អ្វីដែលអស្ចារ្យបំផុតសម្រាប់ម៉ូដែល Plus គឺកាមេរ៉ាក្រោយតែម្ដង ដែលមានដល់ទៅពីរឯណោះ។ ជាការពិតណាស់ កាមេរ៉ាភ្លោះនាផ្នែកខាងក្រោយនេះ គឺដូចគ្នាទៅនឹង iPhone X ដែរ ដែលមានសមត្ថភាពអាច Zoom x2 បានលឿន និងមិនបាត់បង់គុណភាពរូបឡើយ។ ក្រៅពីនេះ កាមេរ៉ារបស់ Galaxy S9+ ក៏ធ្វើការបានល្អនៅពេលយប់ រឺពេលខ្សោយពន្លឺផងដែរ។
គួរបញ្ជាក់ផងដែរថា Galaxy S9+ មានទំហំ RAM រហូតដល់ទៅ 6GB ឯណោះ ស្របពេលជាមួយនឹង Galaxy S9 មានត្រឹម 4GB ប៉ុណ្ណោះ។ ទាក់ទងទៅនឹងទំហំ RAM នេះ គឺពិតជាសំខាន់ ព្រោះថាប្រសិនបើ RAM ធំ នោះស្មាតហ្វូនក៏ដំណើរការបានលឿន និងប្រើប្រាស់កម្មវិធីបានច្រើនផងដែរ។
ចុងក្រោយបង្អស់ គឺទាក់ទងទៅនឹងថាមពលថ្ម។ Galaxy S9+ អាចទ្រទ្រង់ទៅនឹងការប្រើប្រាស់បានដល់ 35ម៉ោង ឯ Galaxy S9 គឺបានត្រឹម 31ម៉ោងប៉ុណ្ណោះ។ ទោះជាយ៉ាងណា ជម្រើសនៅតែជាការសម្រេចចិត្តរបស់អ្នក។ រវាងស្មាតហ្វូនកំពូលទាំងពីរគឺល្អដាច់គេដូចគ្នា ប៉ុន្ដែប្រសិនបើអ្នកមានថវិកាគ្រប់គ្រាន់ គួរជ្រើសរើសយកម៉ូដែល Plus ទៅ។
ប្រភព៖ cnbc
- Share This Post:









