ខ្មែរណូត

ស្វែងរក

  • PR

    Watch Empire ប្រកាសជាផ្លូវការនូវថ្ងៃដែលរៀបចំព្រឹត្តិការណ៍រត់ប្រចាំឆ្នាំ Couple Run ដែលរៀបចំដោយ Ice-Watch

    BY Khmernote Media February 22, 2019
    Watch Empire ប្រកាសជាផ្លូវការនូវថ្ងៃដែលរៀបចំព្រឹត្តិការណ៍រត់ប្រចាំឆ្នាំ Couple Run ដែលរៀបចំដោយ Ice-Watch

    កាលពីវេលាថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2019 នេះក្រុមហ៊ុន Watch Empire បានធ្វើការប្រារព្ធពិធីសន្និសីទសារព៌តមាន នៅផ្សាទំនើប Aeon Mall Sen Sok City ក្នុងគោលបំណងប្រកាសពីកម្មវិធីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ គឺ Couple Run រដូវកាលទី 4 ។

    លោក សួង ស៊ីម អគ្គនាយកក្រុមហ៊ុន Watch Empire បានមានប្រសាសន៍នៅក្នុងនោះថា” ក្រុមហ៊ុន Watch Empire តែងតែបង្កើតព្រឹត្តិការណ៍ Couple Run នេះឡើងជារៀងរាល់ឆ្នាំ ហើយក្នុងលើកទី៤ នេះផងដែរ Ice-Watch ក៏ដូចជាក្រុមហ៊ុន Watch Empire នឹងមានកម្មវិធីពិសេសៗជាច្រើនដើម្បីបង្កើនភាពសប្បាយរីករាយជូនអ្នកចូលរួម។”

    បន្ថែមពីលើនេះលោក មុត បញ្ញា  ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន Watch Empire បានមានប្រសាសន៍ថា” ការបង្កើតកម្មវិធី Couple Run នេះឡើងគឺដើម្បីចូលរួមការងារសង្គម ដែលនៅក្នុងឆ្នាំនេះប្រធានបទធំក្នុងការរត់ជាគូនេះ គឺ ស្រ្តី និងកុមារ ហើយពិសេសលើសពីនេះថែមទៀតនោះថវិកា ៤០០០ រៀលពីការលក់សបុត្រនឹងត្រូវបានបរិចា្ចកទៅមន្ទីរពេទ្យគន្ធបុប្ផាថែមទៀតផង។”

    លោកបានបន្តទៀតថា” ការរត់ជាគូនេះការបង្កើននូវសាមគ្គីភាពរបស់អ្នកចូលរួមរត់ជាគូផងដែរ ដោយមានការចងដៃគ្នារត់ប្រណាំងប្រជែងគ្នាអោយគ្រប់គ្នាបានយល់ពីការសាមគ្គីភាពផងដែរ”។

    គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងប្រព្រឹត្តណ៏នៅថ្ងៃទី ៨ មិនា ២០១៩ ចាប់ពីពីម៉ោង 3:30PM រហូតដល់ 8:30PM នាទីយប់ ដែលមានការប្រគុំតន្រ្តី EDM ដែលចូលរួមដោយ DJ ស្រស់ស្អាត Maily ទៀតផង។ សម្រាប់សំបុត្រក្នុងការចូលរួម តំលៃត្រឹមតែ 24000 រៀលតែប៉ុនណ្ណោះ។

    កម្មវិធី Couple Run របស់ នាឡិកាដៃម៉ាក Ice-Watch មានការសហការជាមួយផ្សារទំនើប Aoen 2 ដោយមាន ក្រុមហ៊ុន ISUZU ជាដៃគូផ្ដាច់មុខ។ កម្មវិធីនេះ ឧត្ដម្ភធំដោយ REVLON, Camidea , Royal Microfinance PLC សហការ ឧត្ដម្ភដោយ G-Park, Water Garden, J Plus design & print ហើយនឹង គាំទ្រដោយVERSUS VERSACE, BOCCIA និង NAUTICA។
    អ្នក​មិន​ទាន់​បាន​ទិញ អាចរកទិញសំបុត្របានោ៖ ​- ផ្សារទំនើបអ៊ីអនសែនសុខ ៖ 010 851 000 – រោងកុនលីជេន TK និង Eden (4:00 PM-8:00 PM) – សាខា Ice-Watch មុនីវង្ស 077 751 000 – សាខា Ice-Watch អ៊ីអនភ្នំពេញ 077 851 000 – សាខា Ice-Watch ស្ទឹងមានជ័យ 095 851 000 – សាខា Ice-Watch សូរិយា 078 851 000 – សាខា Ice-Watch អ៊ីអនសែនសុខ 087 851 000 – តាមបណ្ដាភ្នាក់ងារនិស្សិតស្ម័គ្រចិត្តមួយចំនួន ៖ 093 637 715 – ឬបញ្ជាទិញតាមរយៈប្រព័ន្ធអេឡិចត្រូនិច ៖ 096 348 2152

    Share This Post:
    MPO4D jitutoto mpo4d Mpoplay