PR

លឹម ជាឡាយ ស្ទើរតែក្លាយជាមនុស្សរោគចិត្ត បន្ទាប់ពីសម្តែងរឿងដែលកំពុងល្បីមួយរបស់ហង្សមាស

BY
Liny Chan
July 15, 2023

ភាពយន្តភាគបែបគំនុំសងសឹករបស់ប៉ុស្តិ៍ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV រឿង ឈាមបាប ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាអ្នកនិយមរឿងភាគខ្មែរ។

មានឈុតពិសេសៗជាច្រើនដែលមាននៅក្នុងរឿងភាគមួយនេះ បានទាក់អារម្មណ៍អ្នកទស្សនាឲ្យមិនសរសើរមិនបាននូវភាពប៉ិនប្រសប់នៃការសម្តែងរបស់តួអង្គនិមួយៗដែលមើលទៅដូចធម្មជាតិពិតៗតែម្តង។

នៅក្នុងកម្មវិធី Talk Show មួយរបស់រឿងឈាមបាបនេះ តួឯកលោក លឹម ជាឡាយ បាននិយាយថា លោកស្ទើរតែក្លាយជាមនុស្សរោគចិត្តមែនទែនដោយសារតែពេលសម្តែងលោកបានដាក់អារម្មណ៍ចូល តួខ្លាំងពេក។

តែយ៉ាងណាតារាសម្តែងខ្ពស់ស្រឡះរូបនេះបាននិយាយបន្ថែមថា នេះគឺជារឿងដែលប្លែកបំផុតសម្រាប់លោកតាំងពីប្រឡូកចូលវិស័យសម្តែង៕

Share This Post: