ង៉ូត សិលា បង្ហាញមុខភ្ញាក់ផ្អើលនៅ The Voice រដូវកាលទី៣នេះ
- BY
- Liny Chan
- July 15, 2023
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia បានដើរមកដល់រដូវកាលទី3 ហើយ។

ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងដែលបានឃើញតារាចម្រៀងរ៉ក់វ័យក្មេង ង៉ូត សិលា បានមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី3នេះ។

បេក្ខជន ង៉ូត សិលា បានមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីដ៏ធំនេះដើម្បីតាមចាប់ក្តីស្រមៃ ក្លាយជាតារាចម្រៀងល្បីមានទ្រនំធំដូចរាមច្បងដែលជាគ្រូបង្វឹកផងដែរ ហើយនេះក៏មិនមែនជាលើកទីមួយនោះទេដែលបេក្ខជនម្នាក់នេះបានចូលរួមប្រកួត។

សំឡេងគោះប៊ូតុងដល់ទៅ៤កៅអីបានបង្វែរមករកបេក្ខជនដ៏មានសមត្ថភាពម្នាក់នេះ ដែលទីបំផុតក៏បានចូលជាមួយក្រុមរបស់ខូចស៍ ឱក សុគន្ធកញ្ញា ។
គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ។




- Share This Post:






