ញឹប កូវីត ឡើងវគ្គ Cambodian Idol Junior សប្តាហ៍នេះ ធ្វើឲ្យគណៈកម្មការទប់សំណើចមិនបាន
- BY
- Liny Chan
- July 17, 2023
កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បីដែលធ្លាប់មានមួយរដូវកាលមកហើយក្នុងប្រទេសកម្ពុជាយើង ពេលនេះ Cambodian Idol Junior ត្រលប់មកជាថ្មីក្នុងរដូវកាលទី2 ។

ចូលមកដល់វគ្គ Live Show នេះចម្រាញ់នៅតែបេក្ខជនដែលជាប្អូនកុមារសុទ្ធតែមានសមត្ថភាពខ្ពស់ ពោពេញដោយប្រជាប្រិយភាពមិនធម្មតា។

បេក្ខជនកុមារា ញឹប កូវីត បានបកស្រាយបទ ភ្លៀងអើយជួយខ្ញុំផង ដែលធ្វើឲ្យគណៈកម្មការទប់សំណើចមិនបានតែម្តង។

គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 បានចូលដល់វគ្គ Live Show ហើយរៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី4 ៕




- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






