PR

រកឃើញ TOP6 របស់ Cambodian Idol Junior ត្រៀមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

BY
Liny Chan
July 25, 2023

កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បី Cambodian Idol Junior កំពុងតែត្រៀមដំណើរទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងសប្តាហ៍ក្រោយនេះហើយបន្ទាប់ពីបញ្ចប់វគ្គ Live Show សប្តាហ៍ទី4។


 
ចូលមកដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ នេះ ចម្រាញ់នៅតែបេក្ខជន ដែលជាប្អូនកុមារសុទ្ធតែមានសមត្ថភាពខ្ពស់ ចំនួន 6រូប ប៉ុណ្ណោះ ពោពេញដោយប្រជាប្រិយភាពមិនធម្មតា។


 
បេក្ខជន TOP6 របស់ Cambodian Idol Junior ដែលត្រៀមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះរួមមាន ញឹប កូវីត, ពិសី ស្រីនីន, ផល ម៉ីអ៊ី, វាសនា ធិណារាជ, សឹម ច័ន្ទរតន៍, និង សំ លីដា។


 
រង់ចាំមើលថាតើប្អូនកុមាររូបណាខ្លះដែលនឹងអាចឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ?
 
គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 កំពុងតែត្រៀមដំណើរទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងសប្តាហ៍ក្រោយនេះហើយ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី4 ៕

Share This Post: