PR

គួរឲ្យសោកស្តាយ! បេក្ខជន ហេង សុវណ្ណនរៈ ដែលត្រូវជាប្អូនថ្លៃលោក នី រតនា ត្រូវបានធ្លាក់ក្នុងវគ្គ The Battles

BY
Liny Chan
July 25, 2023

កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia បានដើរមកដល់រដូវកាលទី3 និងឈានចូលដល់វគ្គ The Battles ហើយ។


 
ជាបេក្ខជនដ៏លេចធ្លោកាលពីវគ្គមុន ហេង សុវណ្ណនរៈ ដែលត្រូវជាប្អូនថ្លៃរបស់លោក នី រតនា ទទួលបានការចាប់អារម្មណ៍មិនតិចទេជាមួយនឹងសំឡេងបែបយុវវ័យបូករួមសម្បត្តិដ៏ស្រស់សង្ហារថែមទៀតនេះ ពិតជាមានការគាំទ្រខ្លាំងមែនទែន។


 
ជាមួយនឹងការសម្រេចចិត្តចូលក្នុងក្រុមរបស់ Coach ឱក សុគន្ធកញ្ញា នោះ បេក្ខជនម្នាក់ត្រូវប៉ះជាមួយនិងបេក្ខនារីវ័យក្មេងម្នាក់ទៀតគឺ មាក្ស ដាណារ៉េ សម្រាប់វគ្គ The Battles ។


 
ពិតជាដៃគូយ៉ាងស័ក្តសមរវាងបេក្ខជន និង បេក្ខនារី វ័យក្មេងទាំងពីររូបនេះ ដោយលើកយកបទបរទេស Impossible ឡើងមកបកស្រាយ។ តែជាលទ្ធផលគួរឲ្យសោកស្តាយសម្រាប់បេក្ខជន ហេង សុវណ្ណនរៈ គឺមិនត្រូវបានជ្រើសរើសឲ្យឡើងទៅកាន់វគ្គបន្តឡើយ។


 
គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ។
 

Share This Post: