PR

លទ្ធផលមិនគួរឲ្យនឹកស្មានរបស់ Cambodian Idol Junior វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់មិញនេះ

BY
Liny Chan
July 30, 2023

កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បី Cambodian Idol Junior កំពុងតែត្រៀមដំណើរទៅកាន់ វគ្គផ្តាច់ព្រ័ត្រ ក្នុងសប្តាហ៍ក្រោយនេះហើយបន្ទាប់ពីបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញនេះ។


 
ចូលមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានចម្រាញ់នៅតែបេក្ខជន ដែលជាប្អូនកុមារសុទ្ធតែមានសមត្ថភាពខ្ពស់ ចំនួន 6រូប ប៉ុណ្ណោះ ពោពេញដោយប្រជាប្រិយភាពមិនធម្មតា។
 
បេក្ខជន TOP6 របស់ Cambodian Idol Junior ដែលបានឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញនោះរួមមាន ញឹប កូវីត, ពិសី ស្រីនីន, ផល ម៉ីអ៊ី, វាសនា ធិណារាជ, សឹម ច័ន្ទរតន៍, និង សំ លីដា។
 
ឆ្លងកាត់វិញ្ញាសារបទមរតកដើម មានតែ 4រូប ប៉ុណ្ណោះដែលត្រូវជ្រើសយកសម្រាប់ទៅវគ្គផ្តាច់ព្រ័ត្រ។


 
ជាលទ្ធផលបេក្ខជនដែលមានវាសនាឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្ររួមមាន ញឹប កូវីត, វាសនា ធិណារាជ, សឹម ច័ន្ទរតន៍, និង សំ លីដា។


 
គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 កំពុងតែត្រៀមដំណើរទៅកាន់វគ្គដណ្តើមពាន ក្នុងសប្តាហ៍ក្រោយនេះហើយ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី4៕

Share This Post: