បទដ៏ល្បី របស់ ទេព ពិសិដ្ឋ ត្រូវបានយកមកប្រកួតយ៉ាងកក្រើកក្នុងវគ្គ The Battles យប់មិញនេះ!
- BY
- Liny Chan
- July 31, 2023
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia បានដើរមកដល់រដូវកាលទី3 និងឈានចូលដល់វគ្គ The Battles ហើយ។

ជាបេក្ខជនដ៏លេចធ្លោកាលពីវគ្គ Blind Audition នាង សម្បត្តិ និង រស់ ចាន់វិនិត ត្រូវបានចាប់គូឲ្យឡើងប្រកួតជាមួយគ្នាក្នុងវគ្គ The Battles ។

ពិតជាមិននឹកស្មានជាមួយនឹងការរីកចម្រើនយ៉ាងប្លែកភ្នែកក្រោយពីបានបង្វឹកជាមួយនឹង Coach ណុប បាយ៉ារិទ្ធ បានធ្វើឲ្យបេក្ខជនទាំងពីររូបនេះអង្រួនឆាក The Battles ជាមួយនឹងសំឡេងគាំទ្រយ៉ាងកក្រើកស្ទូឌីយោតែម្តង។

គ្រប់យ៉ាងហាក់បីដូចមិនមែនជាការប្រឡងចម្រៀងតែបីដូចជាការប្រគុំតន្រ្តីខន់សឺតដែលធ្វើឲ្យទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់សប្បាយជាមួយនិងការសម្តែងចេញរបស់ក្រុមមួយនេះយ៉ាងខ្លាំងតែម្តង។

គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕

- Share This Post:






