ខ្មែរណូត

ស្វែងរក

  • PR

    ពានកម្មវិធី​ “ស្នាដៃកូនខ្មែរសម្រាប់មាស​ សុខសោភា”រកឃើញម្ចាស់ហើយ

    BY Khmernote Media February 25, 2019
    ពានកម្មវិធី​ “ស្នាដៃកូនខ្មែរសម្រាប់មាស​ សុខសោភា”រកឃើញម្ចាស់ហើយ

    រយះ​កាល ៥​ ខែនៃការជ្រើសរើសបទចម្រៀង ជម្រុះបទចម្រៀង​ រហូតដល់ដាក់បទចម្រៀងដោយមហាជនវាយតំលៃ នៃកម្មវិធី”ស្នាដៃកូនខ្មែរសម្រាប់មាស​ សុខសោភា”​​​ បានធ្វើអោយទស្សនិកទន្ទឹងរង់ចាំ ហើយបានជជែកវែកញែកជាច្រើន​លើប្រធានបទ តើបទណាពិរោះជាងបទណា ហើយបទណានិងទទួលបានជ័យលាភី។

    ដោយឡែកកាលពីល្ងាចថ្ងៃទី ២៤ ធ្នូ នេះ​​កម្មវិធី​​ Olatte Concert ដែលធ្វើការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ CTNបានបញ្ចូលកម្មវិធីពិសេសមួយដោយមានវត្តមាន​កញ្ញា មាស សុខសោភា ចូលរួមបកស្រាយ បទចម្រៀង៥បទ របស់បេក្ខជន​នៃកម្មវិធី”ស្នាដៃកូនខ្មែរសម្រាប់មាស​ សុខសោភា”​ ដោយផ្ទាល់​ ហើយបានប្រកាសជ័យលាភីភ្លាមៗ តែម្តងដែលក្នុងនោះ​ ជ័យលាភីលេខ១បានទៅបទព្រោះគេមនុស្សដំបូង​ និពន្ធដោយបេក្ខជនមកពីខេត្តខេត្តកណ្តាល​ ងឿយ ប៊ុនរត្ន័ (Ah Roman) ជ័យលាភីលេខ២បានទៅបទខ្ញុំកំពុងឈឺ​ និពន្ធដោយ បេក្ខជនរាជធានីភ្នំពេញ​​​ ឆុន​​ រ៉ាឆាត់ (Chhon Rachhat) ជ័យលាភីលេខ៣បានបទ ថ្ងៃជួបថ្ងៃព្រាត់និពន្ធដោយបេក្ខជន​​​រាជធានី ភ្នំពេញ រិន ឆោមវីរៈ​ និង សំណាង ឧត្តម ជ័យលាភីលេខ៤បានបទ នៅក្រមំុមិនបានដើរលេង និពន្ធដោយបេក្ខជន​​រាជធានី ភ្នំពេញ​ គង់ សំអន ជ័យលាភីលេខ៥បានបទ​ លង់ស្នេហ៍អ្នកបាត់ដំបង​ និពន្ធដោយបេក្ខជន​​ខេត្ត​ពោធិ៍សាត់​ ស៊ឹម​ សុភ័ណ្ឌ។

    គួរ​រំលឹកផងដែរថា​កម្មវិធីប្រកួតប្រជែងដែលឧបត្ថម្ភដោយ ទឹកភេសជ្ជៈជំនួយដល់សម្រស់ និងសុខភាព OLATTE នេះ​ គឺបានធ្វើឡើងតាំងពីខែតុលា ឆ្នាំ ២០១៨​ដោយបទចម្រៀងជាង ២០០បទ របស់បេក្ខជន​ ជិត២០០នាក់​ ដែលបានផ្ញើរមកកាន់កម្មវិធី ​ហើយបានជម្រុះ​បន្តបន្ទាប់រហូតដល់វគ្គ៥បទចុងក្រោយនេះ។ យ៉ាងណាមិញ បេក្ខជនជ័យលាភី ទទួលបានប្រាក់រង្វាន់​ ចំនួន ៤លានរៀល និងទទួលបានពានដែលច្នៃដោយកូនខ្មែរ​ពីក្រុមហ៊ុន​ AM-STAR Co.,Ltd.

    Share This Post:
    MPO4D jitutoto mpo4d Mpoplay