មានត្រឹមតែ ៣៣ ០០០៛ ឡើងទៅ ក៏អាចទិញសម្លៀកបំពាក់ហាងប្រេនធំៗ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានដែរ
- BY
- Liny Chan
- August 3, 2023
(ភ្នំពេញ កក្កដា ២០២៣)៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ សុទ្ធ១០០% បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង២៨០លានដុល្លារសាងសង់ ផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយមិនទាន់ដំណើរការបានមួយឆ្នាំ គិតមកដល់បច្ចុប្បន្ននេះ មានហាងល្បីៗទាំងជាតិ និងអន្តរជាតិ ជាង១០០ហាងដែលកំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិ ដែលមានម្ចាស់ជាកូនខ្មែរនេះ។

អ្វីដែលកាន់តែពិសេសនោះ អតិថិជនមានលុយត្រឹមតែ ៣៣០០០៛ ឡើងទៅក៏អាចមកស៊បភីងសម្លៀកបំពាក់ប្រេនអន្តរជាតិនៅផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានដោយហាងលក់សំលៀកបំពាក់ H&M កំពុងតែមានការបញ្ចុះតម្លៃយ៉ាងច្រើន ដែលតម្លៃចាប់ពី ៣៣០០០៛ ឡើងទៅតែប៉ុណ្ណោះ រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។
មិនតែប៉ុណ្ណោះទេ ហាងលក់សំលៀកបំពាក់ Zara ,Karl Lagerfeld, JASPAL, Paul Smith, Love Moschino, EA7, New Balance និងCrocs ជាហាងល្បីៗទូទាំងពិភពលោក ដែលហាងមួយចំនួនខាងលើនេះ គឺជាហាងដែលមានតែមួយគត់នៅកម្ពុជា ស្ថិតនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល តែមួយប៉ុណ្ណោះ ហើយហាងទាំងអស់នេះ មានចម្រុះមុខតែម្តង មានទាំងសម្លៀកបំពាក់ មានទាំងស្បែកជើង មានទាំងកាបូបស្អាតៗ Original និងCollection ដែលកំពុងពេញនិយមផងដែរហើយជាពិសេសនោះហាងមួយចំនួនខាងលើនេះក៏មានប្រម៉ូសិនពិសេស Mega អស្ចារ្យ យ៉ាងច្រើនទៀតផង។

នៅផ្សារទំនើបខ្នាតយក្សមួយនេះ មិនត្រឹមតែមានកន្លែងកម្សាន្តចម្រុះ ដែលប្រៀបបានដូចជាឋានសួគ៌សម្រាប់អ្នកចូលចិត្តដើរទិញទំនិញនិងសម្លៀកបំពាក់នៅហាងប្រេនធំៗប៉ុណ្ណឹងទេ ថែមទាំងមានសេវាកម្មអាហារជាច្រើនទៀត ដែលសុទ្ធតែជាភោជនីយដ្ឋានលំដាប់ថ្នាក់អន្តរជាតិដូចជា៖ Jumbo Seafood, Paradise Dynasty, Cambodia Mastercraft, Hiko Teppanyaki, Yuzu Suki, Nice two meat U ។ ក្រៅពីហ្នឹងក៏មានជាហាងសម្ភារៈនិងគ្រឿងបរិក្ខារដូចជា KFour, Kohnan, Digibox ព្រមទាំងសេវាកម្មថែរក្សាសម្រស់និងតុបតែងមុខដូចជា Esthetique, Leekaja, HLCC និងCindy Salon។ ជាមួយគ្នានេះដែរក៏មានកន្លែងកម្សាន្ដសម្រាប់កុមារ រហូតដល់មនុស្សពេញវ័យដូចជា Super Doozii, Neo Game Oasis និងរោងភាពយន្ដ Legend by Ize ទៀតផង។ កាន់តែពិសេសទៅទៀតនោះឆាប់ៗនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បាននាំដំណឹងល្អ សម្រាប់បងប្អូន ដែលចូលចិត្តកីឡាកំសាន្ត បែបប្រណាំងឡានគឺទីលានប្រណាំងឡាន Indoor ដំបូងគេបង្អស់នៅតំបន់អាស៊ីនឹងលេចវត្តមានឆាប់ៗនេះនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នៅតែបន្តកម្មវិធីប្រម៉ូសិនពិសេស MEGA អស្ចារ្យ មិនត្រឹមតែមានបញ្ចុះតម្លៃយ៉ាងច្រើនទេ ក៏បានផ្តល់ជូនបទពិសោធន៍ថ្មីអស្ចារ្យនិងពុំធ្លាប់មានពីមុនមក សម្រាប់អតិថិជនដែលបានចំណាយចាប់ពី ៥០ដុល្លារ រហូតដល់ ៣០០០ដុល្លារ អតិថិជននឹងមានសំណាងឈ្នះរង្វាន់ធំៗដូចជា ជិះឧទ្ធម្ភាគចក្រលំដាប់អភិជនទស្សនាទីក្រុងភ្នំពេញពីលើអាកាស, ស្នាក់នៅសណ្ឋាគារផ្កាយបួននិងផ្កាយប្រាំ, កាដូប័ណ្ណទឹកប្រាក់ និងរង្វាន់ឥតដែនកំណត់ជាច្រើនទៀត រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
– លេខទូរស័ព្ទ៖ 066 401 222
– តេលេក្រាម៖ 066 401 222 (@AmKeolong)
– អ៊ីមែល៖ keolong.am@chipmong.com
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
– លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888
– តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails
ជីប ម៉ុង រីថែល សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬ កែប្រែលក្ខខណ្ឌណាមួយទៅលើការបញ្ចុះតម្លៃខាងលើនេះ នៅពេលណាក៏បាននិងតាមការសម្រេចចិត្តតែមួយគត់របស់ក្រុមហ៊ុន។
- Share This Post:






