ខ្មែរណូត

ស្វែងរក

  • PR

    បៀរ លីអូ ប្រគល់រង្វាន់ទឹកប្រាក់សុទ្ធដល់គូស្វាមីភរិយាថ្មីចំនួន 10 គូ ក្នុងកម្មវិធីចំណងដៃដ៏មានន័យជាមួយស្រាបៀរ លីអូ ឆ្នាំ 2019

    BY Khmernote Media February 25, 2019
    បៀរ លីអូ ប្រគល់រង្វាន់ទឹកប្រាក់សុទ្ធដល់គូស្វាមីភរិយាថ្មីចំនួន 10 គូ ក្នុងកម្មវិធីចំណងដៃដ៏មានន័យជាមួយស្រាបៀរ លីអូ ឆ្នាំ 2019

    ស្រាបៀរ លីអូ បានប្រគល់រង្វាន់ជាច្រើនជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មី ចំនួន 10 គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃដ៏មានន័យជាមួយស្រាបៀរ លីអូ នៅក្នុងការប្រគំតន្រ្តី “A1 Concert” របស់ស្ថានីយទូរទស្សន៍ MYTV កាលពី ថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2019 ។

    គូស្វាមីភរិយាថ្មីចំនួន 2 គូ បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ 5,000 ដុល្លារ និង 8 គូផ្សេង ទៀតបានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ 1,000 ដុល្លារ ដែលពួកគាត់បានមកពីទូទាំង ប្រទេសមានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។

    គូស្វាមីភរិយាថ្មីមួយគូ លោក បុណ្យ រ៉ៃបាន់ និង លោកស្រី ហល់ សាអែម មកពីខេត្ត បន្ទាយមានជ័យ ដែលជាម្ចាស់រង្វាន់ទឹកប្រាក់សុទ្ធ 5,000 ដុល្លារ បានឲ្យដឹងថា “យើង ទាំងពីរនាក់រំភើបភ្ញាក់ផ្អើលរកអ្វីមកប្រៀបមិនបានទេ ពេលដែលឮគេប្រកាសឈ្មោះ អ្នកឈ្នះរង្វាន់គឺជាខ្លួន នៅក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង កាលពីថ្ងៃទី17 ខែ កុម្ភៈ កន្លងទៅ។ នេះជាចំណងដៃដ៏រីករាយអស្ចារ្យបំផុតសម្រាប់ពួកយើង” ។

    លោក ព្រាប សុវណ្ណ នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរ លីអូ បាន ថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា “ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងមានកម្មវិធីចំណង ដៃដ៏មានន័យ ជាមួយស្រាបៀរ លីអូ ដើម្បីជាកិច្ចថ្លែងអំណរគុណ និងបង្ហាញពីការយក ចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ដែលបានជ្រើសរើសស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ហើយយើងក៏សង្ឃឹមថាអតិថិជននៅតែ បន្តគាំទ្រស្រាបៀរ លីអូ ដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការកាន់តែមានភាពសប្បាយរីករាយ”។

    នេះជាការចាប់រង្វាន់លើកទី 1 សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃ ដ៏មានន័យឆ្នាំ 2019 នេះ។ សូមជាវ ស្រាបៀរ លីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធី អាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត កំពុងរង់ចាំលោកអ្នក។

    ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីពិធីអាពាហ៍ពិពាហ៍ របស់លោកអ្នក។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃពិសេសរបស់លោក អ្នក ដើម្បីទទួលបានចំណងដៃដ៏មានន័យពីស្រាបៀរ លីអូ ។ ស្រាបៀរ លីអូ កាន់តែរីករាយលើសពីក្តីប្រាថ្នា!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay