PR

យប់នេះនឹងរកឃើញម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ហើយ!!!

BY
Liny Chan
August 5, 2023

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី២ នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរិ៍ សប្ដាហ៍នេះហើយ ។ វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅក្នុងស្ទូឌីយោហង្សមាសផ្សារទំនើបអ៊ីអន១ ជាន់ទី៤ នៅថ្ងៃសៅរិ៍ទី ០៥ ខែសីហា ឆ្នាំ ២០២៣ នេះចាប់ពីម៉ោង ៨យប់តទៅ  ព្រមទាំងផ្សាយផ្ទាល់ជូនទស្សនិកជនបានទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ផងដែរ ។


 
សំបុត្រចូលទស្សនាផ្ទាល់តម្លៃត្រឹមតែ ២ម៉ឺនរៀលតែប៉ុណ្ណោះ ។ កៅអីទស្សនាមានកំណត់ ! តើកុមាររូបណានឹងក្លាយជាម្ចាស់ពានរង្វាន់រដូវកាលទី២នេះ ?


 
កុមារដែលពោរពេញដោយសមត្ថភាពទាំង ៤រូបចុងក្រោយរួមមាន កុមារី សំ លីដា កុមារា ញឹប កូវីត កុមារា វាសនា ធីណារាជ និងកុមារា សឹម ចាន់រ័ត្ន ។ ទម្រាំតែឈានមកដល់វគ្គនេះ កុមារទាំង៤ បានឆ្លងកាត់នូវការប្រកួតប្រជែងសមត្ថភាពជាច្រើនដំណាក់កាលពីគណៈកម្មការ និងឆ្លងកាត់នូវការដាក់ពិន្ទុពីទស្សនិកជនក្នុងវគ្គ Live Show ។ ដូច្នេះ ដល់ពេលហើយ តែគោលដៅរបស់ពួកគេត្រូវកំណត់យ៉ាងពិតប្រាកដពីទស្សនិកជន ដើម្បីសម្រេចថា តើអ្នកណាពិតជាសាកសមពិតប្រាកដជាអាយដលជំនាន់ថ្មី ជាម្ចាស់ពាន និងជាតារាចម្រៀងកុងត្រាវ័យក្មេងថ្មីក្នុងផលិតកម្មរស្មីហង្សមាស។


 
ការសម្រេចមួយនេះ ប្រគល់ជូនមហាជនអ្នកគាំទ្រហើយ ។ បោះឆ្នោតជូនអ្នកមានសមត្ថភាពពិតប្រាកដដើម្បីអោយរូបគេអាចបន្តនូវវិថីវែងឆ្ងាយនៃសិល្បៈកម្ពុជា ។


 
កុំភ្លេចរងចាំទស្សនាទាំងអស់គ្នា កម្មវិធី Cambodian Idol Junior រដូវកាលទី២ នឹងផ្សាយផ្ទាល់វគ្គផ្ដាច់ព្រ័ត្រ ចាប់ពីម៉ោង ៨យប់នេះតទៅ ៕

Share This Post: