ខ្មែរណូត

ស្វែងរក

  • PR

    តោះទៅលេង សង្ក្រាន្តសមុទ្រ ខេត្តព្រះសីហនុ (មានវីដេអូ)

    BY Khmernote Media February 25, 2019
    តោះទៅលេង សង្ក្រាន្តសមុទ្រ ខេត្តព្រះសីហនុ (មានវីដេអូ)

    ខេត្តព្រះសីហនុនឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តសមុទ្រ” ដ៏ធំមិនធ្លាប់មាននៅកម្ពុជា ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៩ ខាងមុខនេះ។ ការរៀបចំ “សង្ក្រាន្តសមុទ្រ” នេះឡើង ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សហការរៀបចំជាមួយក្រុមហ៊ុន Blue Media Cambodia និងមន្ទីរពាក់ព័ន្ធជាច្រើន។

    ព្រឹត្តិការណ៍ “សង្ក្រាន្តសមុទ្រ” នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១៤ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅឆ្នេរឯករាជ្យ ជាមួយនឹងការតាំងពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម ដោយមានការរៀបចំស្តង់ផលិតផលក្នុងស្រុក ស្តង់ម្ហូបអាហារ និងស្តង់ទេសចរណ៍ដែលបង្ហាញពីសក្តានុពល និងការអភិវឌ្ឍនានារបស់ខេត្តព្រះសីហនុ។

    ព្រឹត្តិការណ៍ “សង្ក្រាន្តសមុទ្រ” នឹងមានរៀបចំពិធីសាសនា និងវប្បធម៌នានាដែលរួមមានការរាប់បាត្រតាម ប្រពៃណីព្រះពុទ្ធសាសនាដោយនិមន្តព្រះសង្ឃជាច្រើនអង្គ ការទទួលទេវតា និងការបង្ហោះគោមជាដើម ។ល។

    ដោយឡែក នៅក្នុងព្រឹត្តិការណ៍ទាំងមូលនឹងមានរៀបចំនូវកម្មវិធីកម្សាន្តសប្បាយប្លែកៗ ជាច្រើនខុសពីព្រឹត្តិការណ៍ដទៃ ជាមួយនឹងគំនិតច្នៃប្រឌិតយ៉ាងស្រស់ស្អាតផ្សារភ្ជាប់នឹងការបង្ហាញសក្តានុពលរបស់ខេត្តព្រះសីហនុ ក្នុងនោះខ្លោងទ្វារមានការរៀបចំតុបតែងជាមួយនឹងរូបបង្កងដ៏ធំ។

    ព្រឹត្តិការណ៍កម្សាន្តចំរុះនឹងត្រូវបានរៀបចំឡើងមានដូចជា ការប្រគុំតន្ត្រីសម័យដ៏ធំដែលមានការចូលរួមពីតារាល្បីៗ ក៏ដូចជាការបង្ហាញនូវផ្ទំាងទស្សនីយភាពវប្បធម៌ ដែលមានការសម្តែងរួមគ្នារវាងសិល្បៈករបុរាណ និងសម័យ។ល។ លើសពីនេះទៅទៀត សកម្មភាពលេងកម្សាន្តនៅលើឆ្នេរខ្សាច់នឹងមានការ សម្តែងសៀក ការលេងល្បែងប្រជាប្រិយខ្មែរដ៏ពេញនិយមដូចជាបោះឈូង វាយក្អម ទាញព្រ័ត ឡើងសសរខ្លាញ់ លោតអន្ទាក់ភ្លើង លេងពង្រាត់ទីលើឆ្នេរខ្សាច់ និងលាក់កន្សែងជាដើម។ មិនតែប៉ុណ្ណោះនៅតាមឆ្នេរ និងនៅចន្លោះស្តង់ពិព័រណ៍នីមួយៗ មានល្បែងកម្សាន្តប្លែកៗជាច្រើនទៀតដូចជា ការដើរលើស្បែកជើងក្តារជាក្រុម ការបោះបាល់ឱ្យចំគោលដៅ ការបង្វិលកងភ្លើង ការជះទឹកក្រអូប ស្តង់គូរមុខ ការឈរទ្រឹងរបស់បងមាស និងកញ្ញាប្រាក់ ការដើរបង្ហាញរាងពីសំណាក់បងអ៊ូក អូនម៉ាប់ ឆៃយ៉ាំ នាងមច្ឆា យក្សខ្មែរ ស្តេចល្ខោន ការលេងតន្ត្រីទោល និងសកម្មភាពកំសាន្តផ្សេងទៀតសរុបជិត៥០មុខនៅលើឆ្នេរខ្សាច់។ កម្មវិធី ក៏មានរៀបចំកន្លែងស្អាតៗសម្រាប់យុវវ័យបង្ហាញនូវក្តីស្រលាញ់ចំពោះគ្រួសារ ឪពុកម្តាយផងដែរ ដូចជាការបង្ហោះគោមដោយភ្ជាប់នឹងពាក្យពេចន៍ជូនពរផ្សេងៗ កន្លែងថតរូបអនុស្សាវរីយ៍ អមជាមួយ ភ្លើងទៀននៅលើឆ្នេរខ្សាច់ ព្រមទាំងមានការបាញ់កាំជ្រួចទៀតផង។

    ដោយក្តីស្រលាញ់ចំពោះប្រជាពលរដ្ឋ ថ្នាក់ដឹកនាំខេត្តដែលមានឯកឧត្តម ជាម ហ៊ីម ជាប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ ជានិច្ចចំពោះសន្តិសុខ សុវត្តិភាពចំពោះប្រជាពលរដ្ឋក្នុងខេត្ត ដោយឯកឧត្តមបានត្រៀមរៀបចំរថយន្តសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋនៅតាមស្រុកភូមិនានា ក្នុងខេត្តព្រះសីហនុមកចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។ លើសពីនេះ ឯកឧត្តមបានចាត់ចែងរៀបចំទីតាំង ផ្លូវចេញ-ចូលមានលក្ខណៈធំទូលាយ មានរថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ កម្លាំងសន្តិសុខការពារប្រចាំការរយៈពេល ៣ថ្ងៃនេះ ធ្វើយ៉ាងណាបង្កលក្ខណៈ ឱ្យប្រជាពលរដ្ឋមកកម្សាន្តសប្បាយប្រកបដោយសុវត្ថិភាព ត្រលប់ទៅវិញជាមួយអនុស្សាវរីយ៍ល្អៗ និងស្នាមញញឹម។

    ការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តសមុទ្រ” ធ្វើឡើងស្របគ្នាជាមួយនឹងការលើកឡើងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិទៅកម្សាន្តនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែច្រើន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay