Cambodia’s Got Talents វគ្គ Judge Audition កំពុងបើកឲ្យចូលទស្សនាដោយសេរីហើយ!
- BY
- Liny Chan
- August 12, 2023
កម្មវិធីប្រឡងប្រជែងសមត្ថភាពចម្រុះ Cambodia’s Got Talents កំពុងតែថតវគ្គ Judge Audition ហើយ ។ សកម្មភាពថតវគ្គដំបូងដ៏អស្ចារ្យនេះ ធ្វើឡើងនៅស្ទូឌីយោហង្សមាសដ៏ថ្មីស្រឡាង ខ្នាតអន្តរជាតិ ផ្សារទំនើបអ៊ីអនមានជ័យ ឬអ៊ីអន៣ ផ្លូវ ៦០ម៉ែត្រ នៅថ្ងៃទី១១នេះ ថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៣ នេះ ចាប់ពីម៉ោង ១រសៀលតទៅ ។

លោកអ្នកអាចចូលរួមដោយសេរី និងឥតគិតថ្លៃ ទស្សនាផ្ទាល់បានមុនគេ ពិសេសជាងគេ មានគ្រប់ការសម្ដែង មានទាំងការសម្តែងបែបព្រឺព្រួចដែលលោកអ្នកមិនធ្លាប់ឃើញ និងការសម្ដែងសិល្បៈជាច្រើនទម្រង់ នៅលើឆាកថ្មីដ៏ធំអស្ចារ្យជាងរដូវកាលមុនៗ ។

អ្វីដែលរឹតតែពិសេសទៅទៀតនោះ សម្រាប់អ្នកដែលមានសមត្ថភាពចង់ចូលរួមប្រកួតក៏អាចចុះឈ្មោះនៅទីនោះភ្លាម បង្ហាញសមត្ថភាពភ្លាមៗផងដែរ ។ នៅចាំអីទៀត មិនទាន់ហួសពេលទេ សម្រាប់អ្នកដែលនៅមានភាពស្ទាក់ស្ទើរ មិនទាន់ហ៊ានបង្ហាញសមត្ថភាពចូលរួមប្រកួត លោកអ្នកអាចធ្វើការហាត់សម ដើម្បីបង្ហាញសមត្ថភាពទៅកាន់ពិភពលោកអោយគេបានស្គាល់ និងប្រកួតប្រជែងដើម្បីក្លាយជាម្ចាស់ជ័យលាភីសម្រាប់រដូវកាលទី៣ នេះ៕

- Share This Post:






