ការបើកសម្ពោធជាផ្លូវការរបស់ប្រេងម៉ាស៊ីន FURiO (ហ្វូរីអូ) ដែលជាផលិតផលមានគុណភាពខ្ពស់របស់ប្រទេសថៃ មកកាន់ប្រទេសកម្ពុជា
- BY
- Liny Chan
- August 15, 2023
ភ្នំពេញ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣៖ ហ្វូរីអូ (FURiO) គឺជាប្រេងម៉ាស៊ីនដែលមានគុណភាពខ្ពស់របស់ប្រទេសថៃ បានធ្វើការនាំចូលជាផ្លូវការមកកាន់ប្រទេសកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Bangchak ដែលជាក្រុមហ៊ុនផលិតប្រេងឥន្ធនៈមកពីប្រទេសថៃ និង ក្រុមហ៊ុន អេសស៊ីជី (SCG) ដែលជាតំណាងចែកចាយ និងលក់រាយឈានមុខនៅក្នុងប្រទេសកម្ពុជា។ អតិថិជននៅក្នុងប្រទេសកម្ពុជាអាចទទួលនូវបទពិសោធន៍នៃការបើកបរដ៏អស្ចារ្យ ជាមួយផលិតផលដែលអ្នកអាចជឿទុកចិត្ត និងអាចរកទិញបាននៅទូទាំងប្រទេសកម្ពុជា។

លោក Ittikhun Sihsobhon អនុប្រធានជាន់ខ្ពស់ផ្នែកធុរកិច្ចប្រេង និងទីផ្សារ នៃក្រុមហ៊ុន Bangchak បានធ្វើការប្រកាសជាផ្លូវការនូវផលិតផល FURiO (ហ្វូរីអូ) រួមមានដូចជា ប្រេងម៉ាស៊ីនប្រើសម្រាប់ម៉ាស៊ីនដែលប្រើប្រាស់សាំង, ប្រេងម៉ាស៊ីនប្រើសម្រាប់ម៉ាស៊ីនដែលប្រើប្រាស់ម៉ាស៊ូតសម្រាប់ការធ្វើឧស្សាហកម្ម ជាពិសេសសម្រាប់ប្រភេទរថយន្ត និងគ្រឿងចក្រ ធុនធ្ងន់ និងសម្រាប់រថយន្ថដឹកជញ្ជូនប្រភេទធម្មតាផងដែរ។ ក្រុមហ៊ុនរបស់ពួកយើងក៏មានចក្ខុវិស័យដើម្បីនាំមកនូវផលិតផលជាច្រើនបន្ថែមទៀតក្នុងថ្ងៃអនាគតដើម្បីជួយបំពេញតម្រូវការរបស់អតិថិជនគ្រប់រូបផងដែរ។

បន្ថែមពីលើនេះ លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Mr.Ratchayut Kasemchaisiri) អគ្គនាយក ក្រុមហ៊ុន អេសស៊ីជី កម្ពុជា បានមានប្រសាសន៍ថា “លោកពិតជាមានមោទនភាពណាស់ដែលបានធ្វើជាតំណាងចែកចាយរបស់ប្រេងម៉ាស៊ីនដែលមានគុណភាពខ្ពស់ ដើម្បីជួយលើកកម្ពស់ផ្នែកសេវាកម្ម និងអាជីវកម្មរបស់សហគ្រិនក្នុងស្រុក ដោយអតិថិជនទាំងអស់អាចធ្វើការរកទិញ ប្រេងម៉ាស៊ីន FURiO (ហ្វូរីអូ) ដែលមានលក់នៅតាមតំណាងចែកចាយលក់ដុំ និងលក់រាយរបស់ក្រុមហ៊ុន SCG នៅទូទាំងប្រទេសផងដែរ។”

ប្រេងម៉ាស៊ីន ហ្វូរីអូ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្រោមការផ្តួចផ្តើមគំនិតរបស់ក្រុមហ៊ុន Bangchak និងមជ្ឃមណ្ឌលឆ្នៃប្រឌិត (BIIC) រួមជាមួយក្រុមហ៊ុន Afton Chemical គឺក្រុមហ៊ុនឈានមុខក្នុងការផលិតប្រេងឥន្ធនៈនៅក្នុងប្រទេស អាមេរិក និងក្រុមប្រណាំងរថយន្ត team CFFC Manor TRS Racing លំដាប់ថ្នាក់ពិភពលោក ដោយនាំយកប្រេងម៉ាស៊ីន ហ្វូរីអូ ដើម្បីធ្វើការសាកល្បងយ៉ាងហ្មត់ចត់ដោយជោគជ័យ នៅក្នុងព្រឹត្តិការណ៍ FIA World Endurance Championship ដោយត្រូវធ្វើការបើកបរក្នុងរយៈចម្ងាយផ្លូវ ៥,០០០គ.ម ក្នុងស្ថានភាពផ្លូវដែលមានភាពលំបាកខ្លាំង នៅក្រោមលក្ខខណ្ឌបើកបរដ៏ខ្លាំង ដោយត្រូវការអ្នកមានជំនាញក្នុងការបើកបរ ចំនួន ៣៦៧ ជុំ ដោយចំណាយពេលច្រើនជាង ២៤ម៉ោងដើម្បីទៅដល់គោលដៅ នៅទីក្រុង Le Mans ក្នុងប្រទេសបារាំង ប្រេងម៉ាស៊ីន ហ្វូរីអូ បានផ្តល់ការការពារយ៉ាងល្អចំពោះម៉ាស៊ីនរបស់រថយន្ត ជួយធ្វើឱ្យការបើកបរបានយ៉ាងរលូន និងមានការទទួលស្គាល់ពីសំណាក់ក្រុមហ៊ុនរថយន្តល្បីៗនៅជុំវិញពិភពលោកដូចជា ក្រុមហ៊ុនរថយន្តPorsche ក្រុមហ៊ុនរថយន្ត Mercedes Benz ក្រុមហ៊ុនរថយន្ត VW ក្រុមហ៊ុនរថយន្ត Volvo អំពីគុណភាពរបស់ប្រេងម៉ាស៊ីន FURiO (ហ្វូរីអូ) ផងដែរ។
ផលិតផល ប្រេងម៉ាស៊ីន FURiO (ហ្វូរីអូ) ត្រូវបានធ្វើការបើកសម្ភោធជាផ្លូវការ នៅសណ្ឋាគារ អ៊ូកវូឌព្រីមៀរ ភ្នំពេញ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ក្រោមបរិយាកាសដ៏សប្បាយរីករាយក្រៃលែងផងដែរ។



- Share This Post:






