PR

Samsung Galaxy Watch6 Series មានវត្តមានលើទីផ្សារកម្ពុជា ដែលផ្តោតសំខាន់លើការតាមដានសុខភាព បានដាក់ឱ្យ Pre order ជាផ្លូវការហើយ!

BY
Liny Chan
August 21, 2023

(ភ្នំពេញ) ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣៖ ឱកាសពិសេសបានមកដល់ហើយ…! កំពូលនាឡិកាដៃ Samsung Galaxy Watch6 Series ស្អាត…ស៊ីវីល័យ…ឆើតឆាយពេលនេះ ក្រុមហ៊ុន សាមសុង បានដាក់ឱ្យ Pre-Order ហើយ ចាប់ពីថ្ងៃទី 21 ដល់ 31 សីហា ឆ្នាំ2023 អតិថិជនទាំងអស់នឹងទទួលបានការថែមជូនខ្សែនាឡិកាដ៏ស្រស់ស្អាត (Milanese Band) ដែលជាប្រភេទខ្សែ Stainless Steel មានតម្លៃដល់ទៅ $99…!

Samsung Galaxy Watch6 Series គឺជាកំពូលនាឡិកាដៃដ៏ឆ្លាតវៃ ដែលមានមុខងារពិសេសៗ ច្រើនក្នុងការថែទាំ និងតាមដានសុខភាពប្រចាំថ្ងៃរបស់លោកអ្នកដូចជា៖ កម្មវិធីវាស់ចង្វាក់បេះដូង, វាស់សម្ពាធឈាម, វាស់ Stress Level, ក៏ដូចជាកាលវិភាគលំហាត់ប្រាណនៃការដើរ, ការរត់, ជិះកង់, ការហាត់ប្រាណក្នុងជីម និង ហែលទឹកជាដើម!

អ្វីដែលពិសេស គឺការតាមដានរាល់ការគេងរបស់លោកអ្នកបានយ៉ាងល្អបំផុត…មិនថាអ្នកគេងបាន ស្ងប់ប៉ុនណា,ភ្ញាក់ពេលណា ឬគេងបានប៉ុន្មានម៉ោងនោះទេ វាអាចកំណត់សម្គាល់ឱ្យដឹងពី ទិន្នន័យបានយ៉ាងច្បាស់លាស់…!

កំពូលនាឡិកា Galaxy Watch6 Series ត្រូវបានរចនាថ្មីជាមួយនឹងរូបរាងស្រស់ឆើតឆាយ…ដែល
បំពាក់នូវកញ្ចក់ការពារអេក្រង់ប្រភេទ Super AMOLED ទំហំ 1.5 អ៊ីញ ជាមួយកម្រិតរូបភាព 480*480 Pixel និងតួខ្លួនជុំវិញរុំព័ទ្ធដោយស៊ុម Aluminum។ ហើយសម្រាប់ Galaxy Watch 6 ក៏បានរុំព័ទ្ធដោយ Stainless Steel Frame ផងដែរ។ រីឯ Galaxy Watch 6 Classic ត្រូវបានក្រាលដោយកញ្ចក់ Sapphire Crystal ដ៏រឹងមាំ, មិនងាយឆ្កូត និងហាប់ណែនល្អ…។ ជាពិសេស Galaxy Watch6 Series ក៏បំពាក់នូវអាវក្រោះបិទជិតកម្រិត IP68 អាចជ្រមុជចូលទឹកបានដល់ជម្រៅ 50 ម៉ែត្រ ថែមទៀតផង។

ដូច្នេះសូមអតិថិជនទាំងអស់កុំឲ្យខកខាននូវការផ្តល់ជូនដ៏ពិសេសនេះឱ្យសោះណា៎…! ទទួលបាន បទពិសោធន៍ដ៏អស្ចារ្យពីកំពូលនាឡិកាដ៏ឆ្លាតវៃដែលជួយថែទាំពីសុខភាពរបស់អ្នកបានល្អបំផុត…!

ជាថ្មីម្ដងទៀត ក៏សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់យុទ្ធនាការទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៌ ពិភពលោក World Expo 2030។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូ ទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥត គិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!

Share This Post: