ប៊ូតុងមាសដំបូងរបស់ Cambodia’s Got Talents រដូវកាលទី3 បានទៅលើកុមារាវ័យ 8ឆ្នាំ រូបនេះ
- BY
- Liny Chan
- August 31, 2023
ភាពអស្ចារ្យ! កក្រើកញាប់ញ័រ! ការបង្ហាញសមត្ថភាពចម្រុះដ៏ពិសេសនៅក្នុងកម្មវិធី Cambodia’s Got Talents រដូវកាលទី៣ បានចាប់ផ្តើមកាលពីយប់ថ្ងៃសៅរ៍នេះ ។

ក្រោយពីបានសម្រិតសម្រាំងជម្រុះបេក្ខជនជាបន្តបន្ទាប់ បេក្ខជនដែលពោរពេញដោយសមត្ថភាពជាច្រើនរូបបានឡើងដល់វគ្គបង្ហាញនៅលើឆាកលំដាប់ពិភពលោក និងចាក់ផ្សាយវគ្គ Judge Audition លើកកញ្ចក់ទូរទស្សន៍ហើយ ។

ក្នុងរាត្រីសប្តាហ៍ដំបូងនៃរដូវកាលថ្មីនេះ មានបេក្ខជនវ័យក្មេងខ្ចីមួយរូបបានឡើងមកបង្ហាញពីភាពអស្ចារ្យយ៉ាងគួរឲ្យភ្ញាក់ផ្អើល។ បេក្ខជនកុមារា អេរ៉េន មានអាយុ ៨ឆ្នាំ បានឡើងបង្ហាញសមត្ថភាពការចងចាំពិសេសរបស់ផែនទីពិភពលោក។ គ្មានខុសសូម្បីមួយដែលធ្វើឲ្យគណ៉កម្មការនិងអ្នកទស្សនាក្នុងស្ទូឌីយោអបអរសាទរយ៉ាងកងរំពងតែម្តង។

ហើយរឹតតែគួរឲ្យរំភើបនោះគឺការបានទទួលប៊ូតុងមានពីគណៈកម្មការ ក្រឹម ដែលអាចឲ្យរូបគេឈានដល់វគ្គផ្សាយផ្ទាល់ដោយស្វ័យប្រវត្ត។

នេះទើបតែសប្តាហ័ដំបូងប៉ុណ្ណោះ នៅមានសមត្ថភាពកូនខ្មែរដ៏អស្ចារ្យជាច្រើនដែលនឹងបង្ហាញមុខជាបន្តបន្ទាប់ក្នុងកម្មវិធី Cambodia’s Got Talents រដូវកាលទី៣ ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃសៅរិ៍ ម៉ោង ៨យប់ ។


- Share This Post:






