ខ្មែរណូត

ស្វែងរក

  • PR

    Ganzberg Cup រដូវកាលទី៤ ប្រកួតជម្រុះដល់ភ្នំពេញហើយ តោះៗទៅចុះឈ្មោះឥឡូវនេះ ប្រាក់រង្វាន់ដល់ទៅ ១៥, ០០០ដុល្លារ (មានវីដេអូ)

    BY Khmernote Media February 26, 2019
    Ganzberg Cup រដូវកាលទី៤ ប្រកួតជម្រុះដល់ភ្នំពេញហើយ តោះៗទៅចុះឈ្មោះឥឡូវនេះ ប្រាក់រង្វាន់ដល់ទៅ ១៥, ០០០ដុល្លារ (មានវីដេអូ)

    ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដ៏ធំរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Ganzberg ដែលមានឈ្មោះថា «អធិរាជវាលស្មៅ Ganzberg Cup ២០១៩» បានធើ្វការប្រកាសពីការចុះឈ្មោះក្រុមបាល់ទាត់ដើម្បីធើ្វការប្រកួតជម្រុះហើយនៅទីតាំងរាជធានីភ្នំពេញ។

    អធិរាជវាលស្មៅ Ganzberg Cup ២០១៩ សូមធើ្វការប្រកាសពីការចុះឈ្មោះក្រុមបាល់ទាត់ ខណៈការប្រកួតជម្រុះធើ្វឡើងនៅថៃ្ងទី២ និងទី៣ ខែមីនា ក្នុងទីលាន T-Soccer រាជធានីភ្នំពេញ ដើម្បីស្វែងរកក្រុមចំនួន១៨ សម្រាប់ធើ្វការប្រកួតជម្រុះនៅវគ្គបន្ដទៀត។ សូមបញ្ជាក់ថា មុននឹងឈានដល់ការប្រកួតជម្រុះចុងក្រោយនៅភ្នំពេញនេះ ក៏មានការប្រកួតជម្រុះតាមបណ្ដាខេត្ដមួយចំនួនរួចហើយដែរ ដែលមានដូចជាខេត្ដព្រះសីហនុ, ស្ទឹងត្រែង, បាត់ដំបង, សៀមរាប និងខេត្ដកំពង់ចាម ។

    សូមរួសរាន់មកទទួលពាក្យចុះឈ្មោះនៅទីលាន T-Soccer ឲ្យបានមុនថៃ្ងទី២ ខែមីនា ខាងមុខនេះ ស្របពេលចំនួននៃការរើសក្រុមប្រកួត គឺមិនមានកំណត់នោះទេ។
    សម្រាប់ព័ត៌មានបន្ថែមស្ដីពីព្រឹត្ដិការណ៍ការប្រកួតនេះ សូមទំនាក់ទំនង៖ ស០១២ ៦២៨ ៨៦៩៕

    Share This Post: