ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សត្វត្មាតបីប្រភេទ៖ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង ដែលជាសត្វដ៏កម្រឈានទៅដល់ការជិតផុតពូជ អាចប្រទះឃើញនៅខេត្តចំនួន ៥គឺខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី និងរតនគិរី

    BY Nisaiy KN September 3, 2023
    សត្វត្មាតបីប្រភេទ៖ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង ដែលជាសត្វដ៏កម្រឈានទៅដល់ការជិតផុតពូជ អាចប្រទះឃើញនៅខេត្តចំនួន ៥គឺខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី និងរតនគិរី

    (ភ្នំពេញ)៖ យើងបានដឹងហើយថាសត្វត្មាត ជាប្រភេទពូជសត្វកម្រ ដែលទទួលរងការគំរាមកំហែងអាចឈានទៅដល់ការផុតពូជ តែយ៉ាងណាមិញ ចំពោះសត្វកម្រនេះ លោកអ្នកអាចឃើញនៅក្នុងខេត្តចំនួនប្រាំគឺ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី និងរតនគិរី។ នេះបើយោងតាមប្រភពពី ក្រុមប្រមាញ់រូបភាពជីវចម្រុះកម្ពុជា បានបង្ហោះថា៖ “#អបអរសាទរទិវាសត្វត្មាតអន្តរជាតិ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ សត្វត្មាតចំនួនបីប្រភេទដូចជា៖ ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង កំពុងរស់នៅប្រទេសកម្ពុជា ដែលជាសត្វដ៏កម្រនេះបាននិងកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរឈានទៅដល់ការជិតផុតពូជ។ លោកអ្នកអាចឃើញសត្វត្មាតទាំងនោះនៅក្នុងខេត្តចំនួនប្រាំគឺ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី និងរតនគិរី”៕





    អត្ថបទ៖ និស្ស័យ
    ប្រភព៖ Mekong Wagtail

    Share This Post: