សម្តេចតេជោ បញ្ជាក់ឲ្យដឹងថា ក្នុងមួយឆ្នាំក្រុមហ៊ុន Meta (Facebook) ទទួលបានប្រាក់ចំណេញពីប្រទេសកម្ពុជាជាង 200 លានដុល្លារ
(ភ្នំពេញ)៖ សម្តេចតេជោ បញ្ជាក់ឲ្យដឹងថា ក្នុងមួយឆ្នាំក្រុមហ៊ុន Meta (Facebook) ទទួលបានប្រាក់ចំណេញពីប្រទេសកម្ពុជាជាង ២០០ លានដុល្លារ បើយោងតាមការបង្ហោះសារផ្ទាល់ចេញពីផេករបស់ សម្ដេច ខ្លឹមសារទាំងមូលមានខ្លឹមសារថា៖ “បងប្អូនជនរួមជាតិជាទីស្រឡាញ់!ខ្ញុំសម្រេចមកប្រើប្រាស់Facebook វិញ គួបផ្សំជាមួយtwitter,YouTube,TikTok,Telegram ,instagram,បន្ទាប់ពីក្រុមហ៊ុនFacebookទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៍សម្រាប់រូបខ្ញុំ។
ខ្ញុំសង្ឃឹមថាក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវក្រមសឹលធម៍មិនងងិតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្ស មិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។ សង្ឃឹមថាក្រុមហ៊ុនFacebook នឹងទទួលបានប្រាក់ចំណេញលើស ២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន ១០ភាគរយ ដែលមានទឹកប្រាក់លើស ២០លានដុល្លារក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)។ ក្រសួងប្រៃសណីយ៍និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុនFacebook ឲ្យចូលមកធ្វើការនៅកម្ពុជាវិញតែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។ ការសម្រេចប្រើ ឬមិនប្រើFacebook គឺជាសិទ្ធផ្តាច់មុខរបស់ខ្ញុំ(only one Hun Sen)។ ចាប់ពីពេលនេះទៅបងប្អូនអាចរកខ្ញុំឃើញនៅគ្រប់បណ្តាញសង្គមតែភាគច្រើនខ្ញុំនៅជាមួយTikTok និងTelegram។ សូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូន ដែលប្រើឈ្មោះខ្ញុំបង្កើតFacebook,TikTokក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីជៀសវាងការភ័យច្រឡំ”៕







អត្ថបទ៖ និស្ស័យ
ប្រភព៖ Samdech Hun Sen of Cambodia