ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិសនីកម្ពុជា ជូនដំណឹងនឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅតំបន់ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ដើម្បីឱ្យក្រុមការងារធ្វើការសម្អាតបន្ទប់ភ្លើង

    BY Nisaiy KN September 3, 2023
    អគ្គិសនីកម្ពុជា ជូនដំណឹងនឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅតំបន់ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ដើម្បីឱ្យក្រុមការងារធ្វើការសម្អាតបន្ទប់ភ្លើង

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្នុងចន្លោះម៉ោង ១៤:០០នាទីរសៀល ដល់ម៉ោង ១៨:៣០នាទីល្ងាច អគ្គិសនីកម្ពុជា នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពី អនុស្ថានីយទី៣ (GS3-F15) ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការសម្អាតបន្ទប់ភ្លើង បើយោងតាមការផុសនៅក្នុងផេក អគ្គិសនីកម្ពុជា។ ដោយខាង​អគ្គិសនីកម្ពុជា បានជូនដំណឹងថា៖ “នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងចន្លោះម៉ោង ១៤:០០នាទីរសៀល ដល់ម៉ោង ១៨:៣០នាទីល្ងាច អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពី អនុស្ថានីយទី៣ (GS3-F15) ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការសម្អាតបន្ទប់ភ្លើង ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (២) សង្កាត់ទឹកថ្លា សង្កាត់គោកឃ្លាង សង្កាត់ភ្នំពេញថ្មី និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ”៕

    អត្ថបទ៖ និស្ស័យ
    ប្រភព៖  អគ្គិសនីកម្ពុជា – EDC

    Share This Post: