តោះមកមើលគេវះកាត់គ្រឿងក្នុងរបស់ S10/S10+ ទាំងអស់គ្នា
- March 1, 2019
ទូរស័ព្ទ Samsung Galaxy S10+ ត្រូវបានគេរំពឹងថា ជាទូរស័ព្ទឆ្លាតវ័យមួយគ្រឿង ដែលនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ព្រោះតែរូងរាងដ៏ស្អាត និងបច្ចេកវិទ្យាដ៏ទំនើបរបស់វានៅពេល ដែលទូរស័ព្ទស៊េរីត្រូវបានគេដាក់លក់ជាផ្លូវការនៅលើទីផ្សារ។ ទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ស៊េរីមួយនេះ មានទំហំអេក្រង់ ៦,៤ អ៊ីញ មានកាមេរ៉ាក្រោយ៣គ្រាប់មានមុខងារផ្សេងៗគ្នាអស់ ហើយស្មាតហ្វូននេះមាន RAM ទំហំ 8GB និងមានអង្គចងចាំធំបំផុតរហូតដល់ 1TB ឯណោះ។ ស្មាតហ្វូនដ៏ទំនើបនេះនៅបានដាក់ឲ្យកុម្ម៉ងទិញនៅក្នុងទីផ្សារស្រុកខ្មែរយើងហើយ ដែលមានតម្លៃសម្រាប់ S10 $899 និង S10+ មានតម្លៃចាប់ពី $989 ទៅ។ ដោយសារតែរូបរាងដ៏ទាក់ទាញ និងកាមេរ៉ាដ៏ខ្លាំងរបស់វា ឥលូវយើងមកមើលគេធ្វើតេស្តហែកមើលគ្រឿងក្នុងរបស់ស្មាតហ្វូនទាំង២នេះទាំងអស់គ្នា ដើម្បីដឹងច្បាស់ថា តើគ្រឿងក្នុងរបស់វាមានបំពាក់អ្វីខ្លះ?
អត្ថបទ៖ ភក្តី
ប្រភព៖ gsmarena
- Share This Post:






