PR

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ និងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

BY
Liny Chan
September 9, 2023

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន foodpanda បានធ្វើការពង្រីកសេវាកម្មដឹកជញ្ជូនរបស់ខ្លួនទៅដល់ ទីក្រុងបាវិតហើយ! ជាមួយកម្មវិធី foodpanda អតិថិជនបាវិតអាចធ្វើការដាក់កុម្ម៉ង់ម្ហូប និងភេសជ្ជៈឆ្ញាញ់ៗ បានយ៉ាងងាយស្រួល និងដឹកជញ្ជូនដល់មាត់ទ្វារក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។

ក្នុងព្រឹត្តការណ៍ដ៏ពិសេសនេះ foodpanda មិនរំលងក្នុងការលើកទឹកចិត្តដល់អ្នកគាំទ្ររបស់ខ្លួនឡើយ ដោយ foodpanda មានការផ្ដល់ជូនប្រម៉ូសិនយ៉ាងពិសេសគឺការបញ្ចុះតម្លៃរហូតដល់ទៅ ៥០%។ ការផ្ដល់ជូនរួមមាន ៖

● គ្រាន់តែប្រើប្រាស់ប្រូម៉ូកូដ “BAVET” អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ 50%  ចុះត្រឹម $3  និងការដឹកជញ្ជូនដោយឥតគិតថ្លៃ សម្រាប់ការកុម្ម៉ង់លើកដំបូងចាប់ពី $6 ឡើងទៅ ។ លក្ខខណ្ឌត្រូវអនុវត្ត

បន្ថែមពីនេះទៅទៀត អតិថិជនទាំងអស់ដែលកុម៉្មង់ម្ហូបអាហារ ទំនិញ ឬផលិតផលផ្សេងៗ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ដោយមិនមានកំណត់ថ្លៃចំណាយក្នុងការកុម្ម៉ង់ឡើយ។ ដូចនេះ បើលោកអ្នកធ្វើការកុម៉្មង់នៅលើ foodpanda កាន់តែច្រើន នឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើនដូចគ្នា។ រង្វាន់ទាំងអស់ដែលមានក្នុងកម្មវិធីឈ្នះរង្វាន់នេះមានដូចជា៖

1.    រង្វាន់ប្រចាំសប្ដាហ៍សរុប៖
–        ទូរទស្សន៍ Samsung 55 inches ចំនួន 12 រង្វាន់
–        បាស JBL Partybox Encore Essential ចំនួន 12 រង្វាន់
–        បាស JBL Partybox On-The-Go ចំនួន 12 រង្វាន់
–        កាស JBL Over Ears ចំនួន 12 រង្វាន់
–        បាស JBL Flip 6 ចំនួន 12 រង្វាន់
–        កាសអត់ខ្សែ JBL Tune 230NC TWS ចំនួន 12 រង្វាន់
–        តុក្កតា Pau-Pau ចំនួន 300 រង្វាន់។
2.    រង្វាន់ប្រចាំខែសរុប៖
–        ម៉ូតូ Yamaha QBIX ចំនួន 3 រង្វាន់
–        ទូរស័ព្ទ iPhone 14 Pro Max 256GB ចំនួន 3 រង្វាន់
–        កុំព្យូទ័រយួរដៃ MacBook Air ចំនួន 3 រង្វាន់។
3.    រង្វាន់ធំប្រចាំកម្មវិធី៖ រថយន្ត Toyota Raize 2023 ចំនួន 1 រង្វាន់។
កម្មវិធីនេះចាប់ពីថ្ងៃទី08/08/2023 រហូតដល់ថ្ងៃទី 30/10/2023 លោកអ្នកក៏អាចទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីចែករង្វាន់នេះផងដែរ ដោយធ្វើការតាមដានហ្វេសប៊ុក foodpanda ឬចូលទៅកាន់ https://www.foodpanda.com.kh/contents/LuckyDrawPromotion  ជាការស្រេច។

ក្រុមហ៊ុន foodpanda នឹងធ្វើការចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនជារៀងរាល់សប្ដាហ៍ និងរៀងរាល់ខែ ទៅតាមប្រភេទរង្វាន់នីមួយៗទៅតាមលក្ខខណ្ឌនៃការផ្ដល់ជូនរបស់ក្រុមហ៊ុន។ អ្នកឈ្នះរង្វាន់នីមួយៗប្រចាំសប្ដាហ៍ និងប្រចាំខែ នឹងត្រូវបានប្រកាសក្នុងហ្វេសប៊ុកផេក foodpanda ហើយអ្នកឈ្នះអាចមកបើករង្វាន់នៅការិយាល័យក្រុមហ៊ុន foodpanda ។

foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារការផ្ដល់ជូនសេវាកម្មរហ័សទាន់ចិត្ត តម្លៃដឹកជញ្ជូនសមរម្យ និងងាយស្រួលក្នុងការប្រើប្រាស់ ដែលជាហេតុធ្វើឲ្យ foodpanda មានការពង្រីកខ្លួនយ៉ាងឆាប់រហ័ស និងទទួលបានការគាំទ្រច្រើន។ foodpanda បានប្ដេជ្ញានឹងខិតខំឲ្យអស់ពីចិត្ត ដើម្បីបន្ដរក្សាសេវាកម្មល្អ និងពង្រីកខ្លួនដើម្បីផ្ដល់ភាពងាយស្រួល ក៏ដូចជាការងារជូនប្រជាពលរដ្ឋកម្ពុជាក្នុងបណ្ដាខេត្តក្រុងផ្សេងៗនិងសេវាកម្មផ្សេងៗទៀតក្នុងពេលឆាប់ៗនេះផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន foodpanda សូមចូលទៅកាន់គេហទំព័រ៖ www.foodpanda.com.kh ឬ ទំនាក់ទំនងចុះឈ្មោះជា ដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ៖ https://rider.foodpanda.com.kh/

Share This Post: