ផលិតផលថែរក្សាសម្ផស្សកូរ៉េដ៏ល្បី LAVIEN បានបើកសម្ពោធជាផ្លូវការនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល
- BY
- Nisaiy KN
- September 24, 2023
(ភ្នំពេញ កញ្ញា ២០២៣)៖ ផលិតផលថែរក្សាសម្ផស្សដ៏ល្បីរបស់កូរ៉េ LAVIEN បានបើកសម្ពោធជាផ្លូវការ នៅជាន់ផ្ទាល់ដី នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ហើយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមវត្តមានលោកជំទាវ លី សុខឆេង សហស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និង លោកស្រី ម៉ៅ អេននី បញ្ចាពណ៍ នាយកប្រតិបត្តិ នៃក្រុមហ៊ុន Seth &Annie Co.,LTD ព្រមទាំងភ្ញៀវកិត្តិយស សិល្បករ សិល្បការិនី និងអ្នកសារព័ត៌មាន យ៉ាងច្រើនកុះករ។

ក្នុងឱកាសបើកសម្ពោធយ៉ាងអធិកអធមនេះ លោកស្រី ម៉ៅ អេននី បញ្ចាពណ៍ បានមានប្រសាសន៍បង្ហាញពីអារម្មណ៍រំភើបចំពោះផលិតផលកូរ៉េដ៏ល្បី LAVIEN ដែលមានវត្តមាននៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។
លោកស្រីបានឱ្យដឹងថា LAVIEN ជាផលិតផលថែរក្សាសម្រស់លំដាប់កំពូលពីប្រទេសកូរ៉េខាងត្បូង ដែល ជាប្រទេសមានភាពល្បីល្បាញយ៉ាងខ្លាំងចំពោះផលិតផលថែរក្សាសម្រស់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ លោកស្រីបានសង្កត់ធ្ងន់ថា «មុនពេលផលិតផល LAVIEN យកចូលក្នុងទីផ្សារ យើងបានឆ្លងកាត់ការត្រួតពិនិត្យជាច្រើនដំណាក់កាលយ៉ាងល្អិតល្អន់ដូចជា ការវិភាគធាតុផ្សំ ការធ្វើតេស្តផលិតផលនៅមន្ទីរពិសោធន៍ និងផ្សេងៗ ទៀត ។ ជាក់ស្តែង ផលិតផល LAVIEN ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការដណ្តើមយកទីផ្សារ និងទទួលបានភាពជឿជាក់ ជាមួយនឹងការកោតសរសើរចេញពីបេះដូងរបស់នារីៗរាប់លាននាក់ ក្នុងការលក់សរុបរាប់រយលានដុល្លារអាមេរិកទូទាំងពិភពលោកក្នុងមួយឆ្នាំៗ»។ លោកស្រីសង្ឃឹមថាផលិតផលLAVIEN នឹងបំពេញបំណងស្ត្រីកម្ពុជា ដែលមានបំណងប្រាថ្នា ចង់បានស្បែកស្អាត គ្មានស្នាម ភ្លឺថ្លា ម៉ត់រលោង និង ក្មេងជាងវ័យ។ ជាចុងក្រោយលោកស្រីបានថ្លែងដំណរគុណដល់ ក្រុមហ៊ុន ជីប ម៉ុង រីថែល ក្នុងការផ្តល់ឱកាសឲ្យ LAVIEN បានបើកដំណើរការហាងនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។
នៅក្នុងកម្មវិធីសម្ពោធហាង LAVIEN លោកជំទាវ លី សុខឆេង និង លោកស្រី ម៉ៅ អេននី បញ្ចាពណ៍ បានផ្តល់កិត្តិយសអញ្ជើញកាត់ខ្សែបូណ៍នៅមុខអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសចូលរួម រួមទាំងមានការសម្តែងរបាំព្រះរាជទ្រព្យ និងការសម្តែងពីតារាចម្រៀងមកពីផលិតកម្មសាន់ដេ និងបេក្ខភាព The Voice Cambodia រដូវកាលទី៣ ដែលញាំងកម្មវិធីឱ្យកាន់តែសប្បាយរីករាយ។
គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ សុទ្ធ១០០% បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង ២៨០លានដុល្លារ ក្នុងការសាងសង់ ដោយក្នុងពេលឆាប់ៗនេះផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គា ម៉លនឹងប្រារព្ធគម្រប់ខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការ ដែលនឹងមានកម្មវិធីអស្ចារ្យជាច្រើន ដែលបងប្អូននឹកស្មានមិនដល់៕
ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
– លេខទូរស័ព្ទ៖ 066 401 222
– តេលេក្រាម៖ 066 401 222 (@AmKeolong)
– អ៊ីមែល៖ keolong.am@chipmong.com
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
– លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888
– តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails


- Share This Post:






