ខ្មែរណូត

ស្វែងរក

  • PR

    ឈ្នះប្រាក់ខ្ទង់លាន បើសិនជាហ៊ានចូលប្រកួតថតវិដេអូខ្លី ក្រោមប្រធានបទ “តោះទៅលេងខេត្តខ្ញុំ”

    BY Khmernote Media March 4, 2019
    ឈ្នះប្រាក់ខ្ទង់លាន បើសិនជាហ៊ានចូលប្រកួតថតវិដេអូខ្លី  ក្រោមប្រធានបទ “តោះទៅលេងខេត្តខ្ញុំ”

    ប្រជាពលរដ្ឋ និងមិត្តយុវវ័យទាំង ២៥ រាជធានី ខេត្ត ទាំងអស់អាចធ្វើការសាកល្បងក្នុងការថតវិដេអូខ្លី ដើម្បីជាការផ្សព្វផ្សាយពីកន្លែងកំសាន្ត នៅក្នុងខេត្តកំណើតរបស់ខ្លួន និងអាចមានឱកាសឈ្នះរង្វាន់ប្រាក់លាន ថែមទៀតផង។ ការរៀបចំអោយមានការប្រកួតប្រជែងថតវិដេអូខ្លីនេះ បានរួមចំណែកយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយអោយបានកាន់តែទូលំទូលាយ ផ្នែកទេសចរណ៍របស់ប្រទេសកម្ពុជា ក៏ដូចជាចូលរួមលើកកំពស់ វិស័យទេសចរណ៍កម្ពុជា អោយមានការរីកចំរើនជាងនេះទៀត ថ្វីត្បិតថាបច្ចុប្បន្ន នៅមានរមណីយដ្ឋាន និងកន្លែងកំសាន្តច្រើនណាស់ ដែលសូម្បីប្រជាជនកម្ពុជា មួយចំនួនមិនទាន់បានដឹង និងស្គាល់ នោះឡើយ។

    កម្មវិធីប្រកួតប្រជែងថតវិដេអូខ្លីនេះដែរ ជាការផ្តួចផ្តើមរបស់ក្រុម ISI STEEL ហើបងប្អូនគ្រាន់តែបំពេញតាមលក្ខខណ្ឌខាងក្រោម ងាយៗដើម្បីចូលរួមប្រកួត។ តោះចូលរួមប្រកួតប្រជែង វីដេអូខ្លីទាំងអស់គ្នា! តើអ្នកចង់ផ្សព្វផ្សាយពីកន្លែងកម្សាន្តក្នុងខេត្តកំណើតរបស់អ្នកដែររឺទេ? នៅពេលនេះដែរ ក្រុមហ៊ុន ISI STEEL យើងខ្ញុំនឹងមានការប្រកួតប្រជែងបង្កើតវីដេអូខ្លីក្រោមប្រធានបទ “តោះទៅលេងខេត្តខ្ញុំ”។

    ដូច្នេះ ដើម្បីចូលរួមការប្រកួតប្រជែងនេះ លោកអ្នកអាចចូលកាន់លីង https://isisteel.com.kh/event
    រង្វាន់ជ័យលាភី លេខ១: 2,500,000 រៀល លេខ២: 1,500,000 រៀល និងលេខ៣: 500,000 រៀល ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay