ប្រកួតជម្រុះ 64 ក្រុម ជ្រើសយកក្រុមខ្លាំងទាំង១៨ នៃ “អធិរាជវាលស្មៅ Ganzberg Cup 2019 “ ដែលត្រូវឡើងវគ្គជម្រុះផ្សាយផ្ទាល់ ពានរង្វាន់ 15000 ដុល្លារ
- March 4, 2019
ការប្រកួតវគ្គជម្រុះពានរង្វាន់ អធិរាជវាលស្មៅ Ganzberg Cup ២០១៩ កាលពីថៃ្ងសៅរ៍ និងថៃ្ងអាទិត្យកន្លងទៅ ពេលនេះបានរកឃើញក្រុមខ្លាំងចំនួន១៨ ដែលនឹងត្រូវធើ្វការប្រកួតជម្រុះជាបន្ដក្នុងវគ្គផ្សាយផ្ទាល់។ ឆ្លងកាត់ការប្រកួតជម្រុះអស់រយៈពេល២ថៃ្ង ក្នុងទីលាន T-Soccer រាជធានីភ្នំពេញ ក្រុមមកពីបណ្ដាខេត្ដ រាជធានីចំនួន៦៤ក្រុម បានធើ្វការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញជាទីបំផុត ដែលជាលទ្ធផល គឺក្រុមបាល់ទាត់ចំនួន១៨ បានជាប់និងមានឱកាសទៅលេងនៅវគ្គបន្ដទៀត។
ក្រុមទាំង១៨នោះ មានដូចជា៖
-Downtown Sport
-Anachak Baitong FC
-ខែ្មរនគរ FC
-គ្រួសារ ប៉ីចេង
-My friend FC
-PSE
-ឆន្ទះកីឡា
– Dig 88
-យុវជន បងឆើត
-យុវជន គសនបក
-ស្ទឹងមានជ័យភូមិថ្មី
-អាណាចក្រជ្រោយចង្វារ
-Fan Sport FT
-Victory FC
-Home Sport Original
-Ovmal FC
-Young Gun FT
-ភូមិរីករាយ
គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គជម្រុះជាបន្ដ នឹងធើ្វឡើងនៅរៀងរាល់ថៃ្ងសៅរ៍ ចាប់ពីថៃ្ងទី១៦ ខែមីនាតទៅ វេលាម៉ោង៨ ដល់ម៉ោង១០យប់ តាមរយៈកញ្ចក់ទូរទស្សន៍ MYTV៕

- Share This Post:










