PR

ខាល ឡាហ្គឺហ្វីលដ៏ KARL LAGERFELD សម្ភោធទីតាំងហាងដំបូងគេបង្អស់នៅកម្ពុជា

BY
Liny Chan
October 10, 2023

(ភ្នំពេញ ខែតុលា ២០២៣)៖ « Karl Lagerfeld »ជាម៉ាកយីហោអន្តរជាតិដ៏ល្បីឈ្មោះបំផុតលំដាប់ពិភពលោក ទើបតែបើកសម្ពោធ ហាងលក់សម្លៀកបំពាក់របស់ខ្លួន ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាទីតាំងទី១ និងដំបូងគេ បង្អស់នៅកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅនេះ។

កម្មវិធីសម្ពោធនេះ មានការចូលរួមពីសំណាក់ លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ជីប ម៉ុង គ្រុប, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ជីប ម៉ុង គ្រុប, លោកជំទាវ លី សុខឆេង សហស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល, Ms. អាល់បេតា (Alzbeta) តំណាងម៉ាកសញ្ញាប្រេន Karl Lagerfeld រួមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ព្រមទាំងភ្ញៀវកិត្តិយស សិល្បករ សិល្បការិនី អ្នកកាសែត ជាច្រើននាក់ បានចូលរួមយ៉ាងច្រើនកុះករ។

នៅក្នុងពិធីសម្ពោធដ៏អធិកអធមមួយនេះ លោកជំទាវ លី សុខឆេង បានមានប្រសាសន៍ថា លោកជំទាវពិតជារំភើបដែល «Karl Lagerfeld » ជាប្រេនសម្លៀកបំពាក់ដ៏ល្បីកម្រិតកំពូលមួយលំដាប់ពិភពលោក ត្រូវបានបង្កើតឡើងដំបូងគេនៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយអ្នករចនាម៉ូតសម្លៀកបំពាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត គឺលោក Karl Otto Lagerfeld  បច្ចុប្បន្ន Karl Lagerfeld មានទីតាំងសរុបប្រមាណជាង ២០០ហាង ដែលស្ថិត នៅក្នុងទីក្រុងនៃបណ្តាប្រទេសធំៗជុំវិញពិភពលោក ទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាស៊ី តែនៅពេលនេះ Karl Lagerfeld បានមកដល់ប្រទេសកម្ពុជា។

អ្វីដែលកាន់តែពិសេសនោះ យីហោម៉ាក «Karl Lagerfeld » បានជ្រើសរើសយកទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សម្រាប់ការបើកដំណើរការជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ផងដែរថា Karl Lagerfeld គឺមានលក់សម្លៀកបំពាក់សម្រាប់ បុរស និងនារី វ័យជំទង់ រួមជាមួយនឹងគ្រឿងតុបតែងលម្អ (accessories) ជាច្រើនប្រភេទ ច្រើនជម្រើស ដែលសុទ្ធសឹងតែជាសម្លៀកបំពាក់មានភាព ទាក់ទាញ ស្រស់ស្អាត ទំនើប និងទាន់សម័យ។

លោកជំទាវ មានជំនឿចិត្តយ៉ាងមុតមាំថា ភាពជាដៃគូររវាង Karl Lagerfeld និង ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងទទួលបានជោគជ័យ និងការគាំទ្រពេញទំហឹងសម្រាប់រយៈពេលយូរអង្វែងពីភ្ញៀវកិត្តិយស និងអតិថិជនទាំងទាំងអស់។ លោកជំទាវក៏បានបន្តថា «យើងនឹងបន្តខិតខំប្រឹងប្រែង ដោយមិនត្រឹមតែអាចឈរជើងនៅក្នុងអាជីវកម្មនេះសម្រាប់រយៈពេលយូរអង្វែងតទៅមុខ នោះទេ គឺយើងនឹងក្លាយជាក្រុមហ៊ុនផ្សារទំនើបលំដាប់លេខរៀងទី១ នៅក្នុងប្រទេសកម្ពុជា ដោយនឹងបន្តខិតខំស្វែងរកយីហោល្បីៗ ព្រមទាំងដែគូវិនិយោគទាំងនៅក្នុងស្រុក ទាំងនៅបរទេសន្ថែមទៀត ដើម្បីឱ្យយើងអាចនាំមកជូនដល់អតិថិជនទាំងអស់នូវបទពិសោធន៍ល្អៗថ្មីជាច្រើនទៀត»។

ជាមួយគ្នានេះ Ms. អាល់បេតា (Alzbeta) តំណាងម៉ាកសញ្ញាប្រេន Karl Lagerfeld ក៏បានឡើងថ្លែងពីចំណាប់អារម្មណ៍រំភើប ដែលបានបើកសម្ពោធហាង Karl Lagerfeld នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

នៅក្នុងកម្មវិធីនោះថ្នាក់ដឹកនាំរបស់ ក្រុមហ៊ុន ជីប ម៉ុង និង តំណាងប្រេនរបស់ Karl Lagerfeld ក៏បានអញ្ជើញមកវេទិកាកាត់ខ្សែបូផងដែរ។

ជាពិសេសភ្ញៀវកិត្តិយសទាំងអស់ បានចូលទៅក្នុងហាងដើម្បីមកទស្សនានូវម៉ូតសម្លៀកបំពាក់រដូវកាលចុងក្រោយ។ ហើយនៅចុងកម្មវិធីក៏មានការចាប់ឆ្នោត Lucky Draw  ស្វែងរកអតិថិជនមានសំណាងដែលបានឈ្នះរង្វាន់ពិសេសពីប្រេន Karl Lagerfeld ក្នុងថ្ងៃសម្ពោធផងដែរ៕
 
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
– លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/066 922 888 ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)
– លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)
– លេខទូរស័ព្ទ៖ 067 666 248 (ផ្សារទំនើប ជីប ម៉ុងណូរ៉ូ ម៉ល)
– តេលេក្រាម ជីប ម៉ុង រីថែល:   https://t.me/Chipmongretails

Share This Post: