បច្ចេកវិទ្យា

Facebook បានដាក់ឲ្យប្រើប្រាស់មុខងារ Dark Mode នៅលើកម្មវិធី Messenger ហើយ

BY
Khmernote Media
March 5, 2019

កាលពីពេលថ្មីៗនេះកម្មវិធី Messenger របស់ក្រុមហ៊ុនរបស់ Facebook ក្នុងប្រទេសមួយចំនួនស្រាប់តែមានផ្ទៃខាងក្រោយពណ៌ខ្មៅ ដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមយក្សមួយនេះមានការភ្ញាក់ផ្អើល និងព្យាយាមដាក់ផ្ទៃពណ៌នេះតាមគ្នា។ ការលោតឡើងនូវផ្ទៃពណ៌ខ្មៅបានកើតឡើងសម្រាប់ទាំងទូរស័ព្ទប្រភេទ iOS និង Android។ តាមរយៈសារព័ត៌មានបច្ចេកវិទ្យា  ENGADGET បានចុះផ្សាយថា​ រហូតមកទល់នឹងពេលនេះ Messenger គឺជាកម្មវិធីរបស់ Facebook តែមួយគត់ដែលអាចមានផ្ទៃនៅខាងក្រោយពណ៌ខ្មៅដូចនេះ ហើយលោកអ្នកអាចប្តូរពណ៌ផ្ទៃខាង ក្រោយនេះបានតាមរយៈ ធ្វើការផ្ញើរ Crescent Moon Emoji ដែលមាននៅក្នុង Chat  ស្រាប់ទៅកាន់អ្នកណាម្នាក់ ហើយពេលដែលលោកអ្នកបើកសារថ្មីវានឹងមានផ្ទៃពណ៌ខ្មៅតែម្តង។ បើតាមការបកស្រាយរបស់ក្រុមហ៊ុន Facebook បានឲ្យដឹងថា ការដាក់ផ្ទៃ Messenger ឲ្យមានពណ៌ខ្មៅនេះ អាចផ្តល់ភាពងាយស្រួលមួយសម្រាប់អ្នកប្រើប្រាស់ នៅកន្លែងងងឹង ព្រោះវាធ្វើឲ្យមានពន្លឺតិចជះចូលរបស់អ្នកប្រើប្រាស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ engadget

Share This Post: