ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Amazaon ចង់យកឈ្នះក្រុមហ៊ុន Apple ដោយឈរលើលំដាប់កំពូលតារាងក្រុមហ៊ុនថ្លៃជាងគេលើពិភពលោក 10សែនលានដុល្លារ

    BY Khmernote Media March 10, 2018
    Amazaon ចង់យកឈ្នះក្រុមហ៊ុន Apple ដោយឈរលើលំដាប់កំពូលតារាងក្រុមហ៊ុនថ្លៃជាងគេលើពិភពលោក 10សែនលានដុល្លារ

    សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Apple បាននឹងកំពុងឈរលើលំដាប់កំពូលតារាងថាជាក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបង្អស់លើពិភពលោក។ ប៉ុន្ដែ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនលក់ទំនិញលំដាប់ពិភពលោក Amazon មានបំណងចង់ប្រគួតប្រជែងយកលំដាប់ថ្នាក់នេះ។

    យោងតាមសារពត៌មាន Reuters បានលើកឡើងថា Wall Street គឺជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចខ្នាតយក្ស គឺកាន់តែខិតជិតស្មើរក្រុមហ៊ុន Apple ហើយ។ មិនយូរទៀតទេ ក្រុមហ៊ុននេះនឹងសម្រេចបានក្នុងតម្លៃរហូតដល់ 10សែនលានដុល្លារឯណោះ។

    គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ក្រុមហ៊ុន Apple ប្រកាសទាក់ទងទៅនឹង iPhone X ដែលគេស្គាល់ថាជាផលិតផលគម្រប់ខួប 10ឆ្នាំ។ ស្របពេលជាមួយគ្នានេះ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងដល់ 24% ឯណោះ។ ទោះជាយ៉ាងណា សម្រាប់តម្លៃក្រុមហ៊ុននេះនាពេលបច្ចុប្បន្នគឺ 893ពាន់លានដុល្លារបាត់ទៅហើយ។

    ចំពោះក្រុមហ៊ុន Amazon វិញគឺមានតម្លៃ 752ពាន់លានដុល្លារនាពេលបច្ចុប្បន្ននេះ។ ប៉ុន្ដែ Reuters បានបញ្ជាក់ថា ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងដល់ 83% ឯណោះតាំងពីឆ្នាំមុនមកម្លេះ។ ដូចនេះ វាអាចជាសុបិន្តអាក្រក់សម្រាប់ក្រុមហ៊ុន Apple។

    ជាការពិតណាស់ មនុស្សភាគច្រើនអាចនឹងចូលចិត្តទិញទំនិញលើអនឡាញ ជាជាងការទិញ iPhone ដែលមានតម្លៃរហូតដល់ជាង $1,000។ ហើយយោងតាមការកើនឡើងឥតឈប់នេះ ក្រុមហ៊ុន Amazon ជឿជាក់ថា ខ្លួននឹងដណ្ដើមបានលេខ1 ក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន។

    Fu

    ប្រភព៖ idropnews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay