ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Huawei នឹងត្រៀមខ្លួនប្ដឹងបកមកអាមេរិកវិញ ជុំវិញការហាមឃាត់ឧបករណ៍អេឡិចត្រូនិករបស់ខ្លួនទាំងគ្មានភស្តុតាង

    BY autoadmin March 5, 2019
    ក្រុមហ៊ុន Huawei នឹងត្រៀមខ្លួនប្ដឹងបកមកអាមេរិកវិញ ជុំវិញការហាមឃាត់ឧបករណ៍អេឡិចត្រូនិករបស់ខ្លួនទាំងគ្មានភស្តុតាង

    ក្រុមហ៊ុន Huawei នឹងមិនអាចទ្រាំយូរទៀតទេ បន្ទាប់ពីមានការហាមឃាត់ជាបន្តបន្ទាប់នៅទូទាំងពិភពលោក។ ក្រុមហ៊ុន Huawei ពេលនេះកំពុងតែស្វែងរកយុត្តិធម៌នៅលើដីសហរដ្ឋអាមេរិក ដែលជាចំណុចចាប់ផ្តើមដំបូងនៃរឿងហេតុគ្រប់យ៉ាង។ យោងតាមប្រភពពីរដាច់ដោយឡែកពីគ្នាបានឱ្យដឹងថា ក្រុមហ៊ុនចិនមួយនេះនឹងប្រកាសឡើងតុលាការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ។

    តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ពាក្យបណ្តឹងនេះនឹងត្រូវដាក់នៅសង្កាត់មួយនៅខាងកើតនៃរដ្ឋតិចសាស់ ដែលនៅជិតការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Huawei ប្រចាំសហរដ្ឋអាមេរិក។ ពាក្យបណ្តឹងនេះនឹងប្តឹងទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលហាមប្រាមឧបករណ៍អេឡិចត្រូនិកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ 5G និងស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដោយមន្ត្រីអាមេរិក។

    យ៉ាងណាក៏ដោយសហរដ្ឋអាមេរិកនៅតែបន្តអះអាងថា ក្រុមហ៊ុន Huawei អាចជាចារបុរសឱ្យរដ្ឋាភិបាលចិន។ ប៉ុន្តែដោយសារតែអាមេរិកគ្មានភស្តុតាងបញ្ជាក់ ក្រុមហ៊ុន Huawei បាននិយាយថា រដ្ឋាភិបាលអាមេរិកគ្មានសិទ្ធិហាមឃាត់ការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei ដោយគ្មានការកាត់ក្តីឡើយ ហើយរដ្ឋធម្មនុញ្ញក៏មិនអនុញ្ញាតិឱ្យសភាអនុម័តលើច្បាប់បែបនេះនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ gsmarena

    Share This Post: