សាច់រឿងបត់បែនមិនធម្មតា! រឿង ល្វា កំពុងធ្វើឲ្យអ្នកតាមដានស្ទើរដាច់ផ្ងាម្តងៗ
- BY
- Liny Chan
- October 18, 2023
ភាពយន្តភាគខ្មែរដែលកំពុងចាក់ផ្សាយរៀងរាល់ម៉ោង 7យប់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រឿង ល្វា កំពុងតែធ្វើឲ្យអ្នកតាមដានសឹងដាច់ផ្ងាម្តងៗជាមួយនឹងសាច់រឿងក្រឡាប់ចាក់ខុសពីការស្មាន។

ចូលរួមសម្តែងដោយតារាសម្តែងល្បីៗមានដូចជា ពៅ ពិសិដ្ឋ, ឆាយ នីតា, ធី ដានី, គឹម ស៊ីវឡាម នឹងតារាជាច្រើនរូបទៀត កំពុងតែញាំងឲ្យរឿង ល្វា ទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ភាពយន្តភាគខ្មែរ។

សាច់រឿងក្នុងភាគ១ដូចធម្មតាៗទេ តែចាប់ពីភាគ២ទៅបានបង្ករចំណងបញ្ហាឲ្យអ្នកទស្សនាមិនអស់ចិត្ត តាមដានមួយភាគហើយមួយភាគទៀត ហើយដាច់រឿងក៏បត់បែនកាន់តែខ្លាំងឡើង តួដែលគិតថាល្អក៏ទៅជាងាក្រក់ តួដែលញញឹមៗក៏ក្លាយជាគួរឲ្យខ្លាច និយាយរួមមួយរឿងនេះ Plot Twist ញាក់សាច់មិនចាញ់រឿងបរទេសឡើយ។

គួរបញ្ជាក់ផងដែរថារឿង ល្វា កំពុងចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8យប់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ហើយក៏អាចទស្សនាបានលើយូធូបក្នុងឆាណែល Hang Meas Khmer Drama បានផងដែរ៕



- Share This Post:






