ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ហ្គេមបែបបាញ់ប្រហារដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Epic Games គឺ Fortnite Battle Royale នឹងអនុញ្ញាតឲ្យលេងលើ iPhone និង iPad ក្នុងពេលដ៏ខ្លីខាងមុខ (មានវីដេអូ)

    BY Khmernote Media March 10, 2018
    ហ្គេមបែបបាញ់ប្រហារដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Epic Games គឺ Fortnite Battle Royale នឹងអនុញ្ញាតឲ្យលេងលើ iPhone និង iPad ក្នុងពេលដ៏ខ្លីខាងមុខ (មានវីដេអូ)

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Epic Games បានប្រកាសថា ពួកគេនឹងនាំមកជូនអ្នកចូលចិត្តលេងហ្គេមទាំងអស់នូវហ្គេមបែបបាញ់ប្រហារដែលកំពុងល្បីល្បាញខ្លាំងគឺ Fortnite Battle Royale ឲ្យលេងបាននៅលើស្មាតហ្វូនទាំង iPhone និង iPad។

    អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន Epic បានសន្យាថា ពួកគេនឹងផ្ដល់ជូនអ្នកលេងនូវមុខងារ មាតិកា និងការអភិវឌ្ឍប្រចាំសប្ដាហ៍នៃហ្គេម Fortnite Battle Royale នេះដូចគ្នាទៅនឹងកុំព្យូទ័រ Mac, PlayStation 4 និង Xbox One ដែរ។

    គួរបញ្ជាក់ផងដែរថា ហ្គេមនេះត្រូវបានបណ្ដាញអ៊ីនថឺណេតតភ្ជាប់ដើម្បីលេង ហើយសម្រាប់តម្រូវការម៉ាស៊ីនគឺចាប់ពី iPhone 6s ឡើងមក។ ចំពោះ iPad វិញគឺ iPad mini 4, iPad Pro, iPad Air 2 និងគ្រប់បណ្ដាម៉ូដែល iPad ឆ្នាំ2017 ទាំងអស់ ដែលមានប្រព័ន្ធដំណើរការ iOS 11។


    Fu

    ប្រភព៖ idownloadblog

    Share This Post:
    MPO4D jitutoto mpo4d Mpoplay