ក្រុមហ៊ុនគ្រឿងបរិក្ខារទូរស័ព្ទ Konfulon បានបើកសម្ពោធជាផ្លូវការនូវសាខាទី១៣ របស់ខ្លួនដើម្បីបំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន
ថ្ងៃទី ០៨ ខែមិនា ខាងមុខនេះក្រុមហ៊ុនគ្រឿងបរិក្ខារទូរស័ព្ទ Konfulon បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីរបស់ខ្លួន(សាខាផ្លូវសុកហុក ជិតហាងគុយទាវកាត់) ដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួនជាមួយនឹងប្រូម៉ូសិនពិសេស ទិញមួយថែមមួយ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០។
ថ្លែងក្នុងកម្មវិធីសម្ពោធសាខាថ្មីនេះផងដែរលោក គូ សុខអូន ប្រធានទីផ្សារនៃក្រុមហ៊ុន Konfulon ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា «ការបើក Show Room ថ្មីមួយនេះ គឺដើម្បីឲ្យអតិថិជន ងាយស្រួសក្នុងការរកជាវនូវផលិតផលល្អៗ ដែលក្រុមហ៊ុនបានដាក់លក់ និងមានការធានាជូនត្រឹមត្រូវ ពីក្រុមហ៊ុនក្នុងការជួសជុលពេញប្រាំមួយខែតែម្តង»។
លោកបានបន្តទៀតថា «ក្រុមហ៊ុនលក់គ្រឿងបរិក្ខារទូរស័ព្ទ Konfulon គឺមានឈ្មោះល្បីល្បាញជាយូរមកហើយ។ មួយវិញទៀត ផលិតផល Konfulon ក៏ត្រូវបានគេទទួលស្គាល់ពីគុណភាព គឺល្អក្នុងការប្រើប្រាស់។ ហើយការឈានជើងចូលមកក្នុងទីផ្សារប្រទេសកម្ពុជានេះ គឹតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ហើយក៏មានឈ្មោះបោះសម្លេងខ្លាំងផងដែរនៅកម្ពុជា។»
ផលិតផល Konfulon ជាយីហោគ្រឿងអេឡិចត្រូនិចមួយរបស់ចិន ដែលផលិតចេញពីរោងចក្រធំបំផុតនៅក្នុងប្រទេសចិន ដែលផលិតផលភាគច្រើនផ្តោតទៅលើគ្រឿងបន្លាស់ គ្រឿងជំនួយបន្ថែម និងគ្រឿងបរិក្ខាលម្អបន្ថែមលើទូរស័ព្ទដៃ ដែលផលិតផលទាំងនោះត្រូវបានចែកចាយទៅកាន់ប្រទេសជាង ៣៤ នៅទូទាំងពិភពលោក ក្នុងនោះមានទាំងនៅទ្វីបអាស៊ី និងនៅទ្វីបអឺរ៉ុបផងដែរ។
យីហោអាយុកាលជាង ១២ ឆ្នាំរបស់ចិនមួយនេះបានចរាចរណ៍ចូលទីផ្សារកម្ពុជាបានយ៉ាងជោគជ័យ ហើយក្នុងនោះមានអ្នកប្រើប្រាស់ជាច្រើន ដែលជឿទុកចិត្តលើគុណភាពរបស់ផលិតផល Konfulon ជាហេតុនាំអោយយីហោមួយនេះមានឱកាសអំណោយផលមួយ អាចពង្រីកសាខាបានរហូតដល់ ១២ ទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ ២០១៨ ហើយនឹងពង្រីកអោយបាន២៧ សាខាក្នុងឆ្នាំ២០១៩ នេះ។
គួរបញ្ចាក់ផងដែរថាយីហោអេឡិចត្រូនិកជួរមុខ Konfulon មានអាយុកាលប្រមាណជា ១២ ឆ្នាំមកហើយជាមួយនឹងបទពិសោធន៍ចាស់វស្សាលើសេវាគ្រឿងបន្លាស់ និងបរិក្ខាទូរសព្ទដៃ ហើយ Konfulon ត្រូវបានផលិតដោយរោងចក្រធំមួយនៅក្នុងស្រុក គ័ងចូវ ខេត្ត គ័ងតុង ប្រទេសចិន។ សព្វថ្ងៃនេះមានប្រទេសជាង ៣៤ នៅក្នុងពិភពលោកកំពុងចរាចរណ៍ និងប្រើប្រាស់ផលិតផល Konfulon។





