ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុនជាច្រើនសហការគ្នាក្នុងការនាំយកគ្រឿងបរិក្ខា និងសម្ភារះសំណង់សម័យទំនើបដើម្បីឆ្លើយតបតម្រូវការទីផ្សារកម្ពុជា

    BY Khmernote Media March 7, 2019
    ក្រុមហ៊ុនជាច្រើនសហការគ្នាក្នុងការនាំយកគ្រឿងបរិក្ខា និងសម្ភារះសំណង់សម័យទំនើបដើម្បីឆ្លើយតបតម្រូវការទីផ្សារកម្ពុជា

    (ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកនូវរបថពាណិជ្ជកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ នៃវិស័យអចលនសម្បត្តិ និងការសាងសង់ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន Seed ក្រុមហ៊ុន A & G ក្រុមហ៊ុន YIT និងក្រុមហ៊ុន SSANA បាននឹងកំពុងនាំយក សម្ភារៈ បរិក្ខាដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមានបទពិសោធ ពីប្រទេសជិតខាង មកចូលរួមចំណែកក្នុងការអភិវឌ្ឍ ដើម្បីឲ្យកម្ពុជាក្លាយទៅជាទីផ្សារអភិវឌ្ឍន៍ និងវិនិយោគក្នុងតំបន់មួយផងដែរ។

    ក្នុងការដាក់សម្ពោធផលិតផល និងតាំងបង្ហាញអេឡិចត្រូនិច​ នៃបច្ចេកវិទ្យាចុងក្រោយ​ និង​សម្ភារៈ​សំណង់គុណភាពខ្ពស់​នេះដែល ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោក ហ៊ុន ស៊ីណាត ទីប្រឹក្សាពិសេស និងជាប្អូនស្រី របស់សម្ដេចតេជោ ហ៊ុន សែន និងលោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក លោកស្រីជាភ្ញៀវជាតិ និងអន្ដរជាតិជាច្រើនផងដែរ នៅសណ្ឋាគារ​សុខា។

    លោក​ ឆាលី​ ប្រធានក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្ននេះ បានទាមទានូវកំរិតស្តង់ដារគុណភាពខ្ពស់ និងមធ្យម ដើម្បីបម្រើសេចក្តីត្រូវការក្នុងការអភិវឌ្ឍ។ ជាការពិតណាស់ថាសុខភាព គុណភាព និងសោភ័ណភាព ជាកត្តាចម្បងក្នុងការទាក់ទាញអតិថិជន បន្តសេវាកម្ម ដែលប្រកបដោយបច្ចេកវិទ្យាស្តង់ដារទំនើបផងដែរ។

    លោកបានបញ្ជាក់ថា ការសាងសង់នោះ ក៏ជាកត្តាមួយដែលអ្នកសាងសង់ និងម្ចាស់គម្រោងអភិវឌ្ឍន៍ទាំងឡាយដែលបានផ្តោតអារម្មណ៍ចំពោះហេដ្ឋារចនាសម្ព័ន្ធ នៃវិស័យអចលនសម្បត្តិ និងការសាងសង់។ លោកបន្តថា ការផ្លាស់ប្តូររបបប្រើប្រាស់សម្ភារៈសំណង់ទំនើបនេះ ដែលអាចកាត់បន្ថយថ្លៃដើមពលកម្ម ថ្លៃដើមសម្ភារៈសំណង់ និងបរិក្ខាបានច្រើនផងដែរ។

    លោកបន្ថែមទៀតថា «ខ្ញុំសូមរំលឹកជួន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ បច្ចុប្បន្ន ប្រទេសកម្ពុជាជាងពីរលានហិកតា សម្រាប់អភិវឌ្ឍវិស័យកសិកម្មឧស្សាហកម្ម, សំណង់, ទេសចរណ៍, និងលំនៅឋាន ដែលកំពុងរង់ចាំដៃគួរវិនិយោគចូលរួមចំណែកអភិវឌ្ឍន៍ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងតំបន់ និងពិភពលោកផងដែរ»។

    សូមបញ្ជាក់ផងដែរ អ្នករៀបចំកម្មវិធីដោយលោក យ៉ែម​ សំអូន​ ដែលលោកបានបញ្ជាក់ថា ជាច្រើនកម្មវិធីទៅហើយដែលម្ចាស់ក្រុមហ៊ុនផ្តល់ទំនុកចិត្តលើក្រុមលោក​ ឲ្យរៀបចំកម្មវិធីឲ្យ​ ហើយរាល់ពេលទទួលការងារម្ដងៗ​ គឺលោកមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការមើលខុសត្រូវ​ ដើម្បីឲ្យការងារដំណើរការទៅរលូន។ ជាក់ស្តែងកម្មវិធី​ Product Launching គ្រឿង​ អេឡិចត្រូនិច នេះជាកម្មវិធី​មួយដ៏ធំ​ ដូចនេះគ្រប់ផ្នែករបស់លោក គឺ​យកចិត្តទុកដាក់​ខ្លាំងទៅលើកម្មវិធីមួយនេះផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay